ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ បង្ហាញថា អវិជ្ជមានកូវីដ-១៩ ខណៈភរិយាព្រមទាំងអ្នកនៅជាមួយ ក៏ពុំមានឆ្លងជំងឺដ៍កាចសាហាវនេះដែរ។
សម្ដេចតេជោ បានបញ្ជាក់តាមបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ៖លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់សម្រាប់សម្ដេច និងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៍កាចសាហាវនេះទេ។
សម្ដេចមានប្រសាសន៍ទៀតថា ចាប់ពីថ្ងៃស្អែក ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចនឹងចេញទៅធ្វើការ ឬហាត់ប្រាណ នៅខាងក្រៅ ដូចមុនថ្ងៃទី៤វិច្ឆិកា ឡើងវិញ តែសម្ដេចនៅតែមិនទាន់ឱ្យកូននិងចៅមកផ្ទះរបស់សម្ដេចមួយរយះទៀត ដើម្បីធានាឱ្យ ប្រាកដថា សម្ដេចគ្មានមេរោគចម្លងទៅកូននិងចៅនោះឡើយ។នេះជាក្តីស្រឡាញ់ដែលឪពុក និងជីតា ផ្តល់ឱ្យកូនៗនិងចៅៗ គឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ដែរថា ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត សម្ដេចអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖
១.សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានរាជធានីភ្នំពេញ ចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិ៍សាត់ ចំនួន៤០នាក់ ខេត្តព្រៃវែង ចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។
២.សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។
៣.សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុ ចំនួន ៤០នាក់ ខេត្តកំពង់ចាម ចំនួន១នាក់។
៤.សម្រាប់ថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានខេត្ត ព្រះវិហារ ចំនួន២០នាក់ ខេត្តរតនគិរី ចំនួន១០នាក់៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ