ព័ត៌មានជាតិ
ស្ថានីយជញ្ជីងអចល័តថ្មី នឹងត្រូវបង្កើតនៅផ្លូវជាតិលេខ៧៦ ខេត្តមណ្ឌលគិរី
ក្នុងគោលបំណងកាត់បន្ថយការខូចខាតផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសាងសង់ស្ថានីយជញ្ជីងអចល័តថ្មីមួយនៅបណ្តោយផ្លូវជាតិលេខ៧៦ នៃទឹកដីខេត្តមណ្ឌលគិរី ។

លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគណកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូក្រសួង អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយជញ្ជីងអចល័តថ្មីមួយ នៅបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងចំណុចគីឡូម៉ែត្រលេខ១៦៥ ក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។

ការសាងសង់ស្ថានីយជញ្ជីងអចល័តថ្មីនេះ នឹងជួយត្រួតពិនិត្យយានយន្តដឹកទំនិញលើផ្លូវជាតិលេខ៧៦ ដើម្បីកាត់បន្ថយការខូចខាតផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?