ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំងជូនដំណឹងពីការស្លាប់ស្ត្រីជនជាតិខ្មែរម្នាក់ដោយជំងឺកូវិដ-១៩ នៅមន្ទីរពេទ្យខេត្ត
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីមរណភាពស្ត្រីជនជាតិខ្មែរ១នាក់ជាអ្នកជំងឺកូវិដ-១៩ នៅមន្ទីពេទ្យខេត្តកំំពង់ឆ្នាំងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរឈ្មោះ ម៉ម គីម អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអាការៈក្អក ហត់ ពិបាកដកដង្ហើម និងក្តៅខ្លួនខ្លាំង នៅវេលាម៉ោង២និង០០នាទី ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩ ។
ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ អ្នកជំងឺបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវី១៩ ។ ទោះបីក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានទទួលមរណៈភាពនៅវេលាម៉ោង៧និង៥០ នាទីថ្ងៃទី១៦ ខែមិថុនា នេះ ។
ការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺស្ត្រីឈ្មោះម៉ម គឹម អាយុ៦៨ ឆ្នាំជនជាតិខ្មែរបានទទួលមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបណ្ដាលមកពីជំងឺកូវីដ១៩ និងមានជំងឺលើសឈាម.ជំងឺទឹកនោមផ្អែម និងជំងឺខ្សោយតម្រងនោមប្រចាំកាយ ៕
អត្ថបទ ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤