ព័ត៌មានជាតិ
ខេត្ត ៣ ផ្ទុះឆ្លងធ្ងន់ជាងគេកាលពីម្សិលមិញនេះ
បើយោងតាមរបាយការណ៍តួលេខអ្នកឆ្លងកូវីដប្រកាសកាលពីម្សិលមិញនេះ មានខេត្តចំនួន ៣ មានអ្នកឆ្លងច្រើនជាងគេ។ ក្នុងនោះខេត្តកោះកុង រកឃើញ ៦៨ នាក់ ខេត្តព្រៃវែង ៥៥ នាក់ និងខេត្តបន្ទាយមានជ័យ ៤៩ នាក់។
គួរបញ្ជាក់ថា ខេត្តក្រុងមួយចំនួនទៀត កម្ពុជាថ្មីមិនអាចស្វែងរកទិន្នន័យពីតួលេខអ្នកឆ្លងមានដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល ទើបមិនមានរបាយការណ៍បង្ហាញជាក់លាក់។

ខេត្តកោះកុងដែលឈរលើគេ តាមការឲ្យដឹងរបស់អាជ្ញាធរខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង ៦៨ នាក់ គឺមានស្រី ៥២ នាក់ ហើយភាគច្រើនជាពលរដ្ឋរស់នៅស្រុកមណ្ឌលសីម៉ា និងក្រុងខេមរភូមិន្ទ។
ដោយឡែកខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៥ នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ អ្នកឆ្លងមានប្រភពនៅក្រុងស្រុកចំនួន ៩ របស់ខេត្តព្រៃវែង និងពលរដ្ឋមកពីខេត្តកណ្តាល។
អត្តសញ្ញាណមានដូចខាងក្រោម៖
១- ក្រុងព្រៃវែង ចំនួន ១នាក់
២- ស្រុកព្រះសេ្តច ចំនួន ១៩នាក់
៣-ស្រុកពារាំង ចំនួន ១៣នាក់
៤- ស្រុកមេសាង ចំនួន ១០នាក់
៥- ស្រុកបាភ្នំ ចំនួន ៣នាក់
៦- ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ២នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ២នាក់
៩- ស្រុកពាមរក៍ ចំនួន ១នាក់
១០- មកពីខេត្តកណ្ដាល ចំនួន ១នាក់។
ខេត្តបន្ទាយមានជ័យមានតួលេខអ្នកឆ្លងខ្ពស់ជាងគេទី ៣ ហើយជាង ៩០ភាគរយ ពាក់ព័ន្ធកម្មករនៅរោងចក្រហាយតេក៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត