Connect with us

ព័ត៌មានជាតិ

ក្រុងព្រះសីហនុប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋចាប់ពីថ្ងៃនេះតទៅហើយ

បានផុស

នៅ

រដ្ឋបាលក្រុងព្រះសីហនុបានចាប់ផ្តើមប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋចាប់ពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១នេះតទៅហើយនៅតាមទីតាំងចំនួន៥ផ្សេងៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ី សុខ ឡេង អភិបាលក្រុងព្រះសីហនុបានណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សូមអញ្ជើញទទួលវ៉ាក់សាំងនៅតាមទីតាំងចំនួន៥ទីតាំងចាប់ពីម៉ោង៨ ព្រឹករហូតដល់ម៉ោង៥ល្ងាច។

លោក អភិបាលក្រុងបានមានប្រសាសន៍ថាចាប់ពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១តទៅក្រុមការងារចាក់ចំនួន២ទីតាំងគឺទីតាំងទី១ នៅសាលាឋមសិក្សាវិទ្យាល័យហ៊ុនសែនឃ្លាំងលើសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១.២.៣.នៃសង្កាត់លេខ១និង ទីតាំងទី ២នៅសាលាបឋមសិក្សា អនុវត្តអនុវិទ្យាល័យតេជោសែនកម្មករសម្រាប់ចាក់ជូនពលរដ្ឋរស់នៅភូមិ២.៣.៤នៃសង្កាត់លេខ៤។

លោក អភិបាលក្រុងបានបន្តថាចាប់ពីថ្ងៃទី២២ខែមិថុនាឆ្នាំ ២០២១ទៅចាក់នៅទីតាំងចំនួន៣ទៀត គឺទីតាំងទី៣នៅសាលាបឋមសិក្សាអនុវិទ្យាល័យសាគូរ៉ាសម្រាប់ពលរដ្ឋរស់នៅភូមិ៣ ទំនប់ទំនប់រលកនៃសង្កាត់លេខ ១។  ទីតាំងទី៤. នៅសាលាអនុវិទ្យាល័យសម្ដេចឪសម្រាប់ពលរដ្ឋរស់នៅភូមិ១.២.៣នៃសង្កាត់លេខ២ និងប្រជាពលរដ្ឋរស់នៅភូមិ១.២.៣នៃសង្កាត់លេខ៣និងទី៥នៅសាលាបឋមសិក្សាវិទ្យាល័យហ៊ុនសែនមិត្តភាពសម្រាប់ចាក់ជូនពលរដ្ឋរស់នៅភូមិ១.៥.៦សង្កាត់លេខ៤។

លោក អភិបាលក្រុង បានបន្ថែមថាក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុនឹងចុះទៅអញ្ជើញបងប្អូនប្រជាពលរដ្ឋដល់លំនៅដ្ឋានដោយចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩និងផ្ដល់ទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងជួបបងប្អូនដើម្បីបំពេញជាមុនសម្រាប់យកទៅបង្ហាញដល់ក្រុមការងារចាក់វ៉ាក់សាំងនៅថ្ងៃបន្ទាប់នៅតាមទីតាំងដែលបានកំណត់ខាងលើ។

ដោយឡាយចំពោះបងប្អូនប្រជាពលរដ្ឋដែលក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុមិនទាន់បានចុះទៅអញ្ជើញនិងចែកប័ណ្ណចាក់វ៉ាក់សាំងនិងផ្ដល់ទម្រង់ពាក្យស្នើសុំចាក់វ៉ាកសាំងនោះទេសូមបងប្អូនប្រជាពលរដ្ឋកុំទាន់អញ្ជើញទៅទីតាំងចាក់វ៉ាក់សាំងត្រូវរង់ចាំរហូតដល់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុចុះទៅអញ្ជើញបងប្អូនជាបន្តបន្ទាប់តាមលំដាប់នៃក្រុមភូមិដែលបងប្អូនកំពុងរស់នៅ។

លោកអភិបាលក្រុងបានបញ្ជាក់ថាការធ្វើបែបនេះដើម្បីរក្សានូវសណ្តាប់ធ្នាប់របៀបរៀបរយនិងបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ។

យោងតាមស្ថិតិរបស់ស្នងការនគរបាលខេត្តនិងមន្ទីរផែនការខេត្តព្រះសីហនុបានឱ្យដឹងថា នៅខេត្តព្រះសីហនុ ប្រជាជនដែលមានអាយុ១៨ឆ្នាំឡើង មានជាង២០ម៉ឺននាក់ក្នុងនោះមានពលរដ្ឋជាង១ម៉ឺននាក់បានចាក់វ៉ាក់សាំងរួច និងនៅសល់ប្រមាណ១៩ម៉ឺននាក់ទៀតនៅមិនទាន់បានចាក់នៅឡើយដែលត្រូវចាក់នៅតាមទីតាំងចំនួន១៩ផ្សេងៗគ្នាក្នុងនោះនៅក្រុងព្រះសីហនុ ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម