ព័ត៌មានជាតិ
អ្នកជំងឺកូវីដ២នាក់នៅខេត្តតាកែវ បានស្លាប់នៅព្រឹកថ្ងៃទី១៧មិថុនា នេះ
រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ បានប្រកាសមានករណីស្លាប់លើបុរស់-ស្ត្រី ជនជាតិខ្មែរពីរនាក់ដោយជំងឺកូវីដ-១៩ ជាពលរដ្ឋរស់ស្រុកសំរោង។
រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺទី១ មានឈ្មោះ សែម ពៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកលក់ដូរ រស់នៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ជនរងគ្រោះបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង១៧និង០០នាទី ក្នុងស្ថានភាពក្អក ហត់ ឈឺក្បាល ។ ដោយស្ថានភាពអ្នជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមិថុនា វេលាម៉ោង៥និង០០នាទីព្រឹក។
អ្នកជំងឺទី២ មានឈ្មោះ ប្រាក់ សារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិត្រពាំងចំបក់ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី កាលពីថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង១១និង០០នាទី ក្នុងស្ថានភាពស្លេកស្លាំង ហត់ខ្លាំង ថប់ទ្រូង ស្វាយបបូរមាត់ និងក្ដោខ្លួន។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើង អ្នកជំងឺបានស្លាប់នៅវេលាម៉ោង២និង០០នាទី ទាបភ្លឺ ថ្ងៃទី១៧ ខែមិថុនា នេះ ទោះបីមានការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ។
ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា អ្នកជំងឺទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩៕
អត្ថបទ ៖ សុខុម



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង