Connect with us

ព័ត៌មានជាតិ

គ្រួសារ​អតីតយុទ្ធជន​ពលី និង​យុទ្ធ​ជន​ពិការ​១០​គ្រួសារ ​បាន​ទទួល​អំណោយ​ពី ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ

បានផុស

នៅ

​អតីតយុទ្ធជន​ពលី​១០​គ្រួសារ រស់នៅ​ភូមិ ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែលមាន​ជីវភាព​លំបាក​ខ្វះខាត បានទទួល​ការជួយឧបត្ថម្ភ អំណោយ​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ពេ​ជ ចន្ទ​មុន្នី តាមរយៈ​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំ​ពង់ធំ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ​អតីតយុទ្ធជន​ពិការ​និង​គ្រួសារ​អតីតយុទ្ធជន​ពលី​ចំនួន​១០​គ្រួសារ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​១៩ ដោយសារ​មិនបាន​ចេញទៅ ប្រកបមុខរបរ​អ្វី សម្រាប់​ចិញ្ចឹមជីវិត​ឡើយ និង​បាន​ជួយឧបត្ថម្ភ​ក្នុង​មួយ​គ្រួសារ មាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ​និង ត្រីខ​កំប៉ុង​១​យួរ​ផងដែរ។

​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ឲ្យ​បងប្អូន​ថែរក្សា​សុខភាព អនាម័យ ចូលរួម​ការពារ​ទប់​ស្កាត់​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ១៩ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានការ ៣កុំ​និង ៣ការពារ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទោះបី​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ រួចហើយ​ក្តី។

​អតីតយុទ្ធជន​ពិការ​និង​គ្រួសារ​អតីតយុទ្ធជន​ពលី មាន​សេចក្ដីរំភើប​រីករាយ ដែល​បានទទួល​ជំនួយ​ឧបត្ថម្ភទាន់ពេលវេលា ខណៈដែល​ពួកគាត់​កំពុងមាន​ការលំបាក​ខ្វះខាត​យ៉ាងខ្លាំង និង​សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ពេជ្រ ចន្ទ​មុន្នី ព្រមទាំង​ក្រុមការងារ សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ សូម​ជួបតែ​សំណាងល្អ ។​

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម