ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ ៖ កម្ពុជាត្រូវជំនះ គឺអភិវឌ្ឍន៍ខ្លួនឯងក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ និងនិន្នាការនាពេលខាងមុខ
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ទស្សន:វិស័យរបស់ក្រសួងបរិបទពិភពលោក និងអ្វីដែលកម្ពុជាត្រូវជំនះ គឺអភិវឌ្ឍន៍ខ្លួនឯងក្នុង កាលៈ ទេសៈនៃវិបត្តិកូវីដ ១៩ និងនិន្នាការនាពេលខាងមុខ ដែលវិស័យសហគ្រាសធនតូចនិងមធ្យម វាជាសរសៃឈាម នៃសេដ្ឋកិច្ច តែម្ដង។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិង សមាជិក សមាគម សហគ្រិន វ័យ ក្មេង កម្ពុជា តាម ប្រព័ន្ធ អនឡាញ (Zoom Cloud Meeting) នាល្ងាចម្សិលមុិញដែលដឹកនាំដោយលោក សៀង សុបញ្ញា ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហគ្រិនវ័យក្មេងកម្ពុជា ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងដេីម្បីទទួលបានអនុសាសន៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ ជាគន្លឹះឲ្យ សមាគម សហគ្រិន វ័យ ក្មេង កម្ពុជា សម្រេច បាននូវគោលដៅអភិវឌ្ឍ ជាពិសេស គឺរួមចំណែកដោះស្រាយភាពប្រឈម និងការស្តារឲ្យងេីបឡេីងវិញនៃអាជីវកម្មរបស់ខ្លួនបន្ទាប់ពីវិបត្តិកូវីដ១៩ និង ក៏ដេីម្បីស្វែងយល់ពីទស្សនវិស័យការអភិវឌ្ឍន៍របស់ក្រសួង ។ លោកកិត្តិសេដ្ឋាបណ្ឌិត បានណែរនាំ ជាក់ស្តែង និង បញ្ជាក់ ថា វិស័យ សហគ្រាស ធនតូចនិងមធ្យម ជាសរសៃឈាម នៃសេដ្ឋកិច្ច ។

នៅក្នុងជំនួបនៃកិច្ចប្រជុំនោះ លោក សៀង សុបញ្ញា ក្នុង នាម ថ្នាក់ដឹកនាំ និងសមាជិក សមាគម សហគ្រិន វ័យ ក្មេង កម្ពុជា បានសម្តែងទឹកចិត្តរីករាយនៃជំនួបប នាថ្ងៃនេះ ។ ដោយលោកបានសង្កត់ធ្ងន់ថា ព្រោះ រាល់ពេល ជួប ពិភាក្សា ជាមួយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត សមាគម តែងទទួល បានអនុសាសន៍ណែនាំដ៏មានតម្លៃ ដែលជាទស្សន: វិស័យ វែង ឆ្ងាយឆ្លុះបញ្ចាំងពីបរិបទពិភព លោក និង សភាពការណ៍ ជាក់ ស្តែង នៅកម្ពុជា ។ ជាមួយគ្នានេះ សមាគម បានមេីលឃេីញពីការដឹកនាំដ៏មុតស្រួយរបស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត នៅពេល ដែល ក្រសួង ត្រូវបានដាក់បញ្ចូល វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនោះ ។ជាមួយគ្នានេះ សមាគម ក៏ សង្ឃឹម ថា នឹង ទទួល បានធាតុចូលជាច្រេីនទៀត សម្រាប់ សមាគម ដែល នឹង ត្រូវ ដឹក នាំ កិច្ច ប្រជុំ សហគ្រិន វ័យ ក្មេង អាស៊ាន នៅពេលកម្ពុជា នឹង ធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចកំពូលអាស៊ាន នាឆ្នាំ ២០២២ ខាងមុខនេះ ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃ ខ្ពស់ ចំពោះ កិច្ច ខិតខំ ប្រឹងប្រែង របស់ សមាគម សហគ្រិន វ័យ ក្មេង កម្ពុជា ដែល សម្រេច បាន នូវ លទ្ធផល ជាច្រេីន រួម នឹង ការ កោត សរសើរ ពីធនធាន មនុស្ស នៅក្នុងសមាគមផងដែរ ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានលេីកពីទស្សន:វិស័យរបស់ក្រសួងបរិបទពិភពលោក និងអ្វីដែលកម្ពុជាយេីងត្រូវជំនះ និងអភិវឌ្ឍន៍ខ្លួនឯងក្នុងកាលៈទេសៈនៃវិបត្តិកូវីដ ១៩ និងនិន្នាការនាពេលខាងមុខហើយវិបត្តិកូវីដ ១៩ ពិតជាប៉ះពាល់ច្រេីនដល់អាជីវកម្មរបស់យេីង ។ ប៉ុន្ដែការរស់នៅ និងការប្រកបអាជីវកម្មដែលមានភាពបត់បែនយេីង នឹងជំនះបានជាបណ្តើរៗ និងឈានទៅរកភាពប្រសេីរឡេីងវិញ ។ ក្នុងនោះអ្វីដែលក្រសួងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត ក៏ដូចជា ស្របនឹងការលេីកឡេីងរបស់សមាគមផងដែរនោះ គឺការធ្វេីអាជីវកម្ម ប្រកបដោយនវានុវត្ត ន៍ និងទទួលបានតម្លៃ បន្ថែម ដោយពឹងផ្អែកលេីបច្ចេកវិទ្យា ដែល កំពុង ស្ថិត នៅលេីវិថីសាកលភាវូបនីយកម្មបច្ចុប្បន្ន នេះ ។ ដូច្នេះ ការងារបណ្តុះ បណ្តាលឲ្យយល់សុីជម្រៅ ពីសេដ្ឋកិច្ច បែបDigital ក៏ ដូចជា ការពង្រឹងការគ្រប់គ្រង អាជីវកម្ម និងការអនុវត្តផលិតកម្ម អនុលោម ស្តង់ដារ ជាដេីម ។ ល។ ពិតជា មានសារ: សំខាន់ណាស់ សម្រាប់ការអភិវឌ្ឍក្រុមហ៊ុន សហគ្រាស របស់យេីងឲ្យមានឧត្តមភាព ប្រកួតប្រជែង ខ្ពស់ លេីទីផ្សារ ។ ទាក់ទង និងសំណេីររបស់សមាគមចង់ឲ្យបង្កេីតមជ្ឈមណ្ឌលភ្ញាស់សហគ្រាសធនតូច និងមធ្យម ឬមជ្ឈមណ្ឌលបច្ចេកវិទ្យាណាមួយនោះ ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានសាទរ និងបញ្ជាក់ថា ក្រសួងកំពុងគិតគូរបំផុត តែយេីងត្រូវរៀបចំEco-Systemឲ្យមានលក្ខណ:សមស្រប ជាមុនសិន ។ ជាពិសេស ចាប់ពីពេល នេះទៅ សមាគម សហគ្រិន វ័យ ក្មេង កម្ពុជា មិនត្រឹម មានដៃគូ ពិភាក្សា ប្រចាំ ជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម ទេ តែ ត្រូវ ធ្វេីការ ជិតស្និទ្ធបន្ថែមទៀត ជាមួយ អគ្គនាយកដ្ឋាន និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ក្រសួង ដែលជាវិស័យស្នូលមួយសម្រាប់អភិវឌ្ឍអាជីវកម្មរបស់យេីង ហេីយ ក៏ជាទុនសម្រាប់យេីងឈានទៅរៀបចំកិច្ចប្រជុំសហគ្រិនវ័យក្មេងអាស៊ាននៅពលខាងមុខ ផងដែរ ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?