ព័ត៌មានជាតិ
សិស្សានុសិស្សត្រេកអរ ក្រោយសម្ដេចប្រកាសបើកសាលារៀនវិញ
ក្រោយពីមានព្រឹត្តិការណ៍៣វិច្ឆិកា បានធ្វើឲ្យក្រសួង ស្ថាប័ន និងកន្លែងកម្សន្តជាច្រើនបានបិទ។ ប៉ុន្តែនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដំណើរការឡើងវិញ ក្រោយការធ្វើតេស្តដំណាក់កាលទី៤ ទទួលបានជោគជ័យ។

តាមរយៈការបង្ហោះសារតាមផេកហ្វេកប៊ុកផ្លូវរបស់សម្ដេច បានបញ្ជក់ពីការបើកសាលាឲ្យសិស្សានុសិស្សបានចូលរៀនវិញថា ” យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឲ្យក្រសួងអប់រំយុវជន និងកីឡាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឲ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល”។
ព្រឹត្តិការណ៍៣ វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖
១. សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាល ចំនួន៦៧នាក់ ខេត្តពោធិ៍សាត់ ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន ២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។
២. សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំង ចំនួន១១នាក់។
៣. សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុ ចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។
៤. សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារ ចំនួន២០នាក់ ខេត្តរតនគិរី ចំនួន១០នាក់។
ក្នុងអំឡុងពេលផ្ទុះព្រឹត្តិការណ៍៣វិច្ឆិកា គ្រឹះស្ថានសិក្សានៅភ្នំពេញនិងខេត្តកណ្ដាល ត្រូវបានបិទផ្អាករយៈពេល២ សប្តាហ៍ ដោយមិនមានការកំណត់នៃការបើកឡើងវិញ ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន ដែលក្នុងនោះគ្រឹះស្ថានសាធារណៈចំនួន៩ និងសាលារដ្ឋចំនួន១០ ត្រូវបានរកឃើញថា មានការប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព