ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសប្រឡងឌីប្លូម នៅថ្ងៃទី១៥ វិច្ឆិកា និងប្រឡងបាក់ឌុបនៅថ្ងៃទី៦ធ្នូខាងមុខ
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាមធ្យមសិក្សាបឋមភូមិឬឌីប្លូម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និង ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី១៧មិថុនាបានឲ្យដឹងថាចំពោះការប្រកាសលទ្ធផលប្រឡងឌីប្លូមនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១និងប្រកាសលទ្ធផលប្រឡងបាក់ឌុបវិញនៅថ្ងៃទី២៨និង២៩ខែធ្នូឆ្នាំ២០២១។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅដោយសារតែវិបត្តិជំងឺកូវីដ ១៩ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានសម្រេចឲ្យបេក្ខជនប្រឡងឌីប្លូមដែលមិនបានចូលប្រឡងនិងបេក្ខជនប្រឡងធ្លាក់និងបេក្ខជនដែលបានដាក់ពាក្យប្រឡងបាក់ឌុបទាំងអស់ឲ្យជាប់ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយ។
លោក រស់ សុ វាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានលើកទឹកចិត្តសិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រតាមអនឡាញ ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមកខណៈពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងកូវីដ-១៩នៅឡើយ។ លោក បានបញ្ជាក់ថា ក្រសួងអប់រំនៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងឌីប្លូមនិងបាក់ឌុបដដែលបើទោះបីជាកម្ពុជាជួបប្រទះនឹងជំងឺកូវីដ-១៩ក៏ដោយ៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ