Connect with us

ព័ត៌មានជាតិ

ក្រសួង​ពាក់ព័ន្ធ​ចុះ​វាយតម្លៃ​លើ​ក្រុមហ៊ុន​ចិន​មួយ​កន្លែង​ដែល​បង្ក​ឲ្យ​ធ្លាយ​សារធាតុពុល​ចូលក្នុង​ទឹកស្ទឹង​សង្កែ

បានផុស

នៅ

បាត់ដំបង ៖ តំណាង​អន្តរក្រសួង​និង​មន្ទីរ​ពាក់ព័ន្ធ​ចំនួន​៥​មាន បរិស្ថាន ,​កសិកម្ម ,​ធនធានទឹក ,​សង្គមកិច្ច​និង អតីត យុទ្ធជន ,​និង ឧស្សាហកម្ម​វិទ្យាសាស្ត្រ និង​នា​នុ​វត្ត​ន៍ បាន​ចុះ​វាយតម្លៃ​ផលប៉ះពាល់ និង ចង្អុល បង្ហាញ នូវ​កំហុសឆ្គង និង កង្វះខាត របស់​ក្រុមហ៊ុន​អឺ​កាង​ខេ​ម​បូ​ឌៀ​គ្រុប ដែលមាន​ទីតាំង នៅ​ស្រុក រត​មណ្ឌល ខេត្ត បាត់ដំបង ដែល​បាន ធ្លាយ សារធាតុពុល​ចូលក្នុង​ទឹកស្ទឹង​សង្កែ​នាពេល​កន្លងមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បានអោយដឹងថា​កិច្ច ប្រជុំ​ខាងលើនេះ​បាន ធ្វើឡើង​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ផ្ទាល់ នៅ​ស្រុក​រតនមណ្ឌល​តាំងពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោងជាង​២ រសៀល​ថ្ងៃទី​១៧​ខែមិថុនា។

លោក​បញ្ជាក់ថា ​អន្តរក្រសួង​ចុះមក​នេះ​ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់ និង កំហុសឆ្គង និង​កង្វះខាត អោយ​ក្រុមហ៊ុន​ទទួលស្គាល់ ដើម្បីអោយ​កែលម្អ ហើយ​បន្ត​ឈាន​ទៅ​ពិន័យ​និង​ចាត់ការ​តាមផ្លូវ​ច្បាប់។

លោក កត បូរ៉ាន់ បាន​បង្ហាញ​ពី​កំហុស​របស់​ក្រុមហ៊ុន អឺ​កាង​ខេ​ម​ប​ឋូ​ឌៀ​គ្រូ​ប ដែល​មាន​ក្រុមហ៊ុន​តូចៗ ចំនួន​៤ កំពុង​ដំណើរ​ការ​នោះ គឺ​កំហុស​ទី​១ មិនទាន់​មានច្បាប់​អនុញ្ញាតិ​នៅឡើយ តែ​ដំណើរការ​មុន ទី​២ ក្រុមហ៊ុន​ខាងលើ​បាន​ពង្រីក​សាខា​បួន​ក្រុមហ៊ុន​តូចៗ ដែល​ក្រសួង​ពាក់ព័ន្ធ​ទើប​ចុះ​វាយតម្លៃ​ផល ប៉ះពាល់​នានា​ទើប តែ​បាន​មួយ​ក្រុមហ៊ុន​ប៉ុណ្ណោះ និង មាន​កង្វះខាត​ផ្សេងៗ​ទៀត​។​

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ប្រជុំ​វាយតម្លៃ​ផល​ប៉ះពាល់​និង​បង្ហាញ​ពី​កំហុសឆ្គង​និង កង្វះខាត​របស់​ក្រុមហ៊ុន​ខាងលើ​ហើយ អន្តរក្រសួង​នឹង​តម្រូវ​ឲ្យ​បំពេញ​នៅ​ចំណុច​ខ្វះខាត ព្រមទាំង​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​ក្រុមហ៊ុន​ខាងលើ​តាម​ក្រោយ ។​

​សូមបញ្ជាក់ថា​ កាល​ពី​ថ្ងៃទី​២៦​ខែឧសភា ក្រុមហ៊ុន​ឈ្មោះ​ហ្វី​និក អ៊ិន​ដា​ស្ទ្រៀ​ល (Phoenix Industrial) ក្នុងចំណោម​ក្រុមហ៊ុន​៤​របស់ ក្រុមហ៊ុន អឺ​កាង​ខេ​ម​ប​ឋូ​ឌៀ​គ្រូ​ប​មាន​ទីតាំងនៅ​ស្រុក​រតនមណ្ឌល ដែល​ផលិត​សារធាតុ​រក្សា​ពណ៌ និង​ផលិតផល​ផ្សេងៗ បាន ធ្លាយ​សារធាតុពុល ចូលក្នុង​ទឹកស្ទឹង សង្កែ​ប៉ែក​ខាងលើ​បណ្តាលអោយ​ត្រី​ងាប់​ពេញ​ស្ទឹង។ តាម​ការពិសោធន៍​រប​ស់​ក្រសួងបរិស្ថាន បង្ហាញថា ជាតិពុល​ដែល​បណ្តាលអោយ​ត្រី​ងាប់ ក្នុង​ស្ទឹង​សង្កែ ប៉ែក​ខាងលើ​នោះ គឺ​ដោយសារ​មាន​សារធាតុ​អាស៊ីត ហើយ​ភ្លាមៗ​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​អោយ​ក្រុមហ៊ុន​បិទ​ខ្ទប់​កន្លែង​លិច​ធ្លាយ​និង​ធ្វើការ​បន្សាយ​ជាតិ​អាស៊ីត​ក្នុង​ទឹកស្ទឹង​សង្កែ ដែល​មកទល់ពេលនេះ​ទឹកស្ទឹង​លែងមាន​ផលប៉ះពាល់​ទៀតហើយ គឺ​វិល​មក​សភាព​ដើម​វិញ៕

ដោយ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម