ព័ត៌មានជាតិ
កម្ពុជានឹងទទួលបានអង្ករ៣០០តោនពីរដ្ឋាភិបាលជប៉ុន តាមរយៈកិច្ចព្រមព្រៀងអាស៊ានបូកបី
ភ្នំពេញ ៖ តាមរយៈកិច្ចព្រមព្រៀងអាស៊ានបូកបី(ចិន កូរ៉េ និងជប៉ុន) ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ដោយទឹកជំនន់ និងគ្រោះរាំងស្ងួតនៅឆ្នាំ២០២០ នេះកម្ពុជានឹងទទួលបានអង្ករចំនួន ៣០០ តោន ពីរដ្ឋាភិបាលជប៉ុន។
លទ្ធផលនេះបានបង្ហាញនៅក្នុងកិច្ចប្រជុំលើកទី២០ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង កិច្ចប្រជុំលើកទី៦ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា ដែលដឹកនាំដោយអង្គប្រជុំវីដេអូ ដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកិច្ចប្រជុំកិច្ចរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បូកបី (ចិន កូរ៉េ និងជប៉ុន)លទ្ធផលសម្រេចឯកភាពពង្រឹងសន្តិសុខស្បៀង ការគ្រប់គ្រងព្រៃឈើប្រកប ដោយចិរភាព ការកាត់បន្ថយនិងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ការត្រួតពិនិត្យជំងឺ និងសុខភាពសត្វនិងរុក្ខជាតិ ការកសាងសមត្ថភាពនិងការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រព័ន្ធព័ត៌មាន និងបណ្តាញផ្ដល់និងផ្លាស់ប្ដូរ ចំណេះដឹង ការធ្វើឲ្យប្រសើរឡើងនូវផលិតភាព គុណភាព និងប្រព័ន្ធទីផ្សារផលិតផលកសិកម្ម និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ទន្ទឹមនឹងនោះ ក៏ការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងប្រព័ន្ធដើម្បីជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មរបស់កសិករខ្នាតតូចផងដែរ។ ដោយឡែកនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌាវិញ ក៏បានសំរេច ឯកភាពលើផែនការសកម្មភាពរយៈពេលមធ្យមសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា លើ វិស័យកសិកម្ម និងព្រៃឈើឆ្នាំ២០២១-២០២៥ និងបានដាក់ភារៈកិច្ចដល់ឧត្ដមមន្ត្រីរបស់យើង អនុវត្តឲ្យ បានពេញលេញនូវផែនការសកម្មភាព ជាពិសេសគម្រោងអាទិភាពដែលទាក់ទងនឹងអាហារូបករណ៍ អាស៊ាន-ឥណ្ឌាសម្រាប់ការសិក្សាកម្រិតខ្ពស់អំពីកសិកម្ម ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាសម្រាប់កសិករ នៅអាស៊ាន និងឥណ្ឌា កសិកម្មមានភាពវៃឆ្លាតជាមួយនឹងអាកាសធាតុ ការប្រើប្រាស់រូបូត និងដ្រោនក្នុង ផលិតកម្មកសិកម្ម និងរលកអេឡិចត្រូម៉ាញេទិចក្នុងការកែច្នៃម្ហូបអាហារ ការលើកកម្ពស់ការប្រើបច្ចេកវិទ្យា ក្រោយពេលប្រមូលផលសម្រាប់ផ្លែឈើ និងបន្លែ និងការគ្រប់គ្រងសុខភាពនិងជំងឺឆ្លងដែនក្នុងវិស័យកសិកម្ម៕
ដោយ ៖ វត្តី
សូមចុចអាន ៖ ស្ត្រីវ័យចំណាស់ម្នាក់លង់ទឹកស្លាប់ សង្ស័យផឹកស្រាស្រវឹងហើយដើរទៅផ្ទះដួល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


