Connect with us

ព័ត៌មានជាតិ

ក្រសួងផែនការចាប់ផ្តើមសម្ភាសន៍ពលរដ្ឋមានបញ្ហាជីវភាពក្នុងតំបន់បិទខ្ទប់ដំណាក់កាលទី២

បានផុស

នៅ

ក្រសួងផែនការបានចាប់ផ្តើម សម្ភាសន៍ប្រជាពលរដ្ឋពលរដ្ឋមានបញ្ហាជីវភាពរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តព្រះសីហនុក្នុងតំបន់បិទខ្ទប់ដំណាក់កាលទី២ដើម្បីទទួលបានប្រាក់ឧត្តម្ភពីរាជរដ្ឋាភិបាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រីដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨មិថុនានេះថា ការសម្ភាសន៍ពលរដ្ឋមានបញ្ហាជីវភាពក្នុងកំឡុងពេលបិទខ្ទប់នេះចាប់ផ្តើមពីថ្ងៃទី១៨ខែមិថុនានេះរហូតដល់ចុងសប្តាហ៍ក្រោយដោយប្រើប្រាស់អ្នកសម្ភាសន៍ប្រមាណ១២០០នាក់ដោយសារលើកទី២នេះមានអ្នកពាក្យស្នើសុំច្រើនជាងលើកទី១ព្រោះពេលបើកខ្ទប់មានពលរដ្ឋខ្លះបានចេញពីភ្នំពេញទៅស្រុកកំណើតទើបបានមកដាក់ពាក្យស្នើសុំបន្ទាប់ពីទទួលបានដំណឹងថាមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់។

លោក បានបន្តថា ក្រសួងកំពុងប្រឈមរឿងដាក់ពាក្យស្នើសុំយ៉ាងគំហុក ដែលស្ទើរនឹងស្មើ ឬលើសពិដានដែលបានព្យាករណ៍ ហើយ ឥឡូវកំពុងរិះរកវិធីផ្ទេរ ឬខ្ចី អ្នកសម្ភាសន៍ពីខណ្ឌផ្សេងៗ ដែលមានអ្នកដាក់ពាក្យតិច ទៅជួយខណ្ឌដែលមានការដាក់ពាក្យច្រើនពិសេសនៅខណ្ឌស្ទឹងមានជ័យច្រើនជាងគេ។

លោក ស្រីដាបាន បន្ថែមថា ក្រុមការងារនឹងសម្រុកធ្វើអោយអស់ យ៉ាងយូរ១អាទិត្យ ដើម្បីយកតួលេខទៅគិតថវិកាដើម្បីបើកផ្តល់ជូនគាត់ឱ្យបានទាន់ពេលវេលា។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានត្រៀមបម្រុងថវិកាគ្រប់គ្រាន់ហើយ សម្រាប់បើកផ្តល់ មិនមានបញ្ហាទេ ។

លោកបានបញ្ជាក់ទៀតថាក្នុងដំណាក់កាលទី១ក្រសួងបានកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ដោយមានគ្រួសារគោលដៅទាំងនោះ បានសម្ភាសន៍ជាប់ចំនួនសរុប ៦១,៦៧៨គ្រួសារ ដែលស្មើនឹងប្រជាជនចំនួន ២០៦,៩៩៨ នាក់ក្នុងចំណោមអ្នកដាក់ពាក្យ ជាង៦ម៉ឺន៤ពាន់គ្រួសារកំពុងបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១តទៅ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៨ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម