ព័ត៌មានជាតិ
លោក ហេង វ៉ាន់ដា៖គ្រឹះស្ថានសិក្សាឯកជនមិនមានលទ្ធភាពរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯងទេ
លោក ហេង វ៉ាន់ដា ប្រធាន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ មិថុនាថា គ្រឹះ ស្ថានសិក្សាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដោយខ្លួនឯងទេដោយសុខចិត្តចូលរួមប្រឡងជាមួយសាលារដ្ឋដែរ។
លោក ហេង វ៉ាន់ដា បានមានប្រសាសន៍ទៀតថា «បើទោះបីជាក្រសួងអប់រំបានអនុញ្ញាតឱ្យគ្រឹះស្ថានឯកជនរៀបចំប្រឡងបាក់ឌុប ដោយខ្លួនឯងនៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១ក៏ដោយក៏គ្រឹះស្ថានសិក្សាឯកជនមិនមានលទ្ធភាពរៀបចំធ្វើដែរ ព្រោះត្រូវចំណាយថវិកាអស់ច្រើនណាស់»។

លោកបានបន្តថា ឆ្នាំមុនក្រសួងអប់រំក៏បានឱ្យសាលាឯកជនប្រឡង ដោយខ្លួនឯងដែរ តែមិនមានសាលាណាមួយធ្វើទេដោយពួកគេសុខចិត្តចូលរួមប្រឡងជាមួយសាលារដ្ឋដែរ។ លោក បានបន្តទៀតថា ការចូលរួមប្រឡងបាក់ឌុបជាមួយសាលារដ្ឋនេះគឺគ្រឹះស្ថានឯកជនចង់ឱ្យសិស្សសាលាឯកជននិងសាលារដ្ឋមាននិទ្ទេសដូចៗគ្នា ដើម្បីឱ្យសិស្សអាចជ្រើសរើសសាលាចូលរៀនក្នុងពេលតែមួយផងដែរ។

យ៉ាងណាក៏ដោយ លោក បានបន្តទៀតថា គ្រឹះស្ថានសិក្សាឯកជននីមួយៗបានយល់ព្រមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាមឋមភូមិឬឌីប្លូមដោយខ្លួនឯងរៀងៗខ្លួន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២១ខាងមុខនេះ។
បើតាមក្រសួងអប់រំយុវជននិងកីឡាបានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាមធ្យមសិក្សាបឋមភូមិឬឌីប្លូមនៅថ្ងៃទី១៥ខែវិច្ឆិកានិងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប នៅថ្ងៃទី០៦ ខែធ្នូនិងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨និង២៩ខែធ្នូឆ្នាំ២០២១។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅដោយសារតែវិបត្តិជំងឺកូវីដ១៩ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យបេក្ខជនប្រឡងឌីប្លូម ដែលមិនបានចូលប្រឡងនិងបេក្ខជនប្រឡងធ្លាក់ និងបេក្ខជនដែលបានដាក់ពាក្យប្រឡងបាក់ឌុបទាំងអស់ឲ្យជាប់ ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង