ព័ត៌មានជាតិ
ទូតបារាំងប្រចាំកម្ពុជា៖ ផ្តល់តំលៃខ្ពស់ ចំពោះកម្ពុជា,មិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ
លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva NGUYEN BINH ) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានផ្តល់សច្ចភាពមួយដល់កម្ពុជា ដោយបានលើកឡើងថា៖កម្ពុជាគឺ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ពីនោះទៅទៀតក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រដ៏ជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩មិនដូច អ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចំងាយ ១២០០ គីឡូម៉ែត្រនោះទេ។ លោកស្រីបានសង្កត់ធ្ងន់ថាទាំងនេះជាមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលបារាំងក៏ដូចជាវិស័យឯក ជនបារាំងនៅបន្តជាមួយកម្ពុជាចូលរួមចំណែកជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព ។

លោកស្រី អេវ៉ា ង្វៀន ប៊ិញ(Eva NGUYEN BINH )ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានថ្លែងបែបនេះនៅក្នុងជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ១៨ ខែមិថុនានៅទីស្តីការនាយករដ្ឋមន្រ្តី(វិមានសន្តិភាព)។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបតាមបណ្តាញសង្គមតេឡេក្រាមថា៖នៅក្នុង ជំនួបនោះលោកស្រី អេវ៉ា ង្វៀន ប៊ិញ បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោហ៊ុមសែន និង មន្ត្រីរាជការកម្ពុជាទាំងអស់ ដែលកន្លងមកបានគាំទ្រនូវបេស កម្មរបស់លោកស្រីនៅកម្ពុជាបានយ៉ាងល្អ។
លោកស្រីបានកត់សម្គាល់ឃើញថា ៤ ឆ្នាំក្នុងបេសកកម្មការទូតរបស់លោកស្រីនៅព្រះរាជាណាចក្រកម្ពុជាលោកស្រីបាន ជួបពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុនសែនជាមួយមន្ត្រីកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលរាល់ការពិភាក្សាទាំងអស់មានភាពត្រង់ទៅត្រង់មកមានភាពបើកចំហនិង មានភាពស្មោះត្រង់ដែលទាំងនេះគឺជាកត្តាដ៏សំខាន់ធ្វើឲ្យបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជាបានទទួលជោគជ័យតាមការកំណត់នោះគឺពង្រីកនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកស្រី អេវ៉ា ង្វៀន ប៊ិញ បានមានប្រសាសន៍បន្តថា៖«កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍពីនោះទៅទៀតក៏មានការគ្រប់គ្រងយុទ្ធ សាស្ត្រជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលមិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចំងាយ ១២០០ គីឡូម៉ែត្រនោះទេ» ។
លោកស្រីបានមានប្រសាសន៍បន្តថានេះជាមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលបារាំងក៏ដូចជាវិស័យឯកជនបារាំងនៅបន្តជាមួយកម្ពុជាចូលរួមចំណែកជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព។លោកស្រីក៏បានបន្ថែមទៀតថាបារាំងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាពិសេសលើវិស័យសុខាភិបាល ,វិស័យអភិវឌ្ឍធនធានមនុស្ស,វិស័យវប្បធម៌,ការថែរក្សាសន្តិភាពនៅក្រុមឆ័ត្រអង្គការសហប្រជាជាតិ ។
ជាទីបញ្ចប់លោកស្រីបានអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរដែលបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធ ប្រឆាំងនឹងកូវីដ១៩ ការផ្ដល់វ៉ាក់សាំងជូនដល់ជនបរទេសទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសន្ដានចិត្តមនុស្សធម៌របស់កម្ពុជាដែលរាល់ស្ថានទូតទាំងអស់ បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកស្រីអេវ៉ាដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ ។ សម្ដេចក៏បានអរគុណចំពោះរដ្ឋាភិបាលបារាំងដែលបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលក្នុងនោះវិទ្យាស្ថានប៉ាស្ទ័រ បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកប្រឆាំងនឹងកូវីដ១៩ នេះ។
សម្ដេចតេជោ ហ៊ុន សែនបានជម្រាបជូនលោកស្រី អេវ៉ា ថា៖យុទ្ធសាស្ត្ររបស់កម្ពុជាគឺផ្ដល់វ៉ាក់សាំងជូនដល់គ្រប់មនុស្សទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាដោ យមិនគិតពីជនជាតិខ្មែរឬបរទេសនោះទេនេះគឺជាជម្រើសក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

ក្នុងឱកាសនោះដែរសម្តេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលបានតែងតែផ្ដល់ជំនួយដល់កម្ពុជាជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស,វិស័យវេជ្ជសាស្ត្រដែលបានជួយដល់ការពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជានិងផ្ដល់ជាជំនួយនិងហិរញ្ញប្បទាននិងការអភិវឌ្ឍន៍កម្ពុជាផងដែរ។ក្នុងឱកាសនោះសម្តេចតេជោបានថ្លែងអំណរគុណជូនចំពោះលោកស្រីអេវ៉ាជាថ្មីម្ដងទៀតនិងជូនពរលោកស្រីសូមបំពេញបេសកកម្មជោគជ័យនៅបេសកម្មកបន្ទាប់ទៀត។
គួរបញ្ជាក់ជូនថាលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជាបានមកបំពេញបេសកកម្មការទូតនៅកម្ពុជារយ:ពេល៤ឆ្នាំកន្លងមកនៅ ពេលនេះលោកស្រីត្រូវបានបញ្ចប់អណតិ្តការទូតនៅព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ បាន វិបុល


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល