ព័ត៌មានជាតិ
អង្គការសហគ្រិនអន្តរជាតិប្រចាំកម្ពុជា ជំរុញសហគ្រិនកម្ពុជាទៅកម្រិតអន្តរជាតិ
អង្គការសហគ្រិនអន្តរជាតិប្រចាំកម្ពុជា EO Cambodia នៅថ្ងៃអង្គារនេះ បានផ្សព្វផ្សាយកម្មវិធីសហគ្រិនភាពរបស់ខ្លួន ដោយលើកយកប្រធានបទ «ឱកាសសម្រាប់សហគ្រិនកម្ពុជាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)» មកពិភាក្សាតាមរយៈការពន្យល់បកស្រាយពីឯកឧត្តមបណ្ឌិត សុក ស៊ីផាណា។

សិក្ខាសាលានេះក៏មានការចូលរួមពីសមាជិក EO Cambodia និងពាណិជ្ជករសក្តានុពលជាច្រើនរូប ព្រមទាំងមានការចែករំលែកបទពិសោធន៍ជាក់ស្តែងពីសារៈសំខាន់នៃការក្លាយខ្លួនជាសមាជិករបស់ EO ផងដែរ។





ឯកឧត្តមបណ្ឌិត សុក ស៊ីផាណា ជាស្ថាបនិក SokSiphana&associates និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងសិក្ខាសាលាថា ពាណិជ្ជករកម្ពុជាដែលចូលរួមជាសមាជិករបស់ EO Cambodia នឹងមានឱកាសរីកចម្រើនពីកិច្ចព្រមព្រៀង RCEP ដោយសារហេតុផលសំខាន់៣ គឺ ទី១. ភាពខ្លាំងនៃធនធានមនុស្ស ទី២. ការមានបទពិសោធន៍គ្រប់គ្រាន់ និងទី៣ បណ្តាញដ៏ធំទូលាយជាមួយពាណិជ្ជករធំៗ។


យោងតាមឯកឧត្តមបណ្ឌិត សុក ស៊ីផាណា, កិច្ចព្រមព្រៀង RCEP នឹងមិនយកពន្ធគយលើមុខទំនិញដល់ទៅ ៩២ ភាគរយ ព្រមទាំងបើកទីផ្សារសម្រាប់ពាណិជ្ជកម្មសេវាកម្មដល់ទៅ ៦៥ ភាគរយ ដើម្បីសម្របសម្រួល និងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។
ឯកឧត្តមថ្លែងថា៖«ឱកាសល្អមួយដែលកម្ពុជានឹងទទួលបានប្រយោជន៍នៅពេលដែល RCEP ចូលជាធរមាន គឺយើងនឹងទទួលបានគម្រោងវិនិយោគពីក្រៅប្រទេសកាន់តែច្រើនឡើង»។ ឯកឧត្តមបញ្ជាក់ថា៖«ទាក់ទងនឹងផ្នែកវិស័យសេវាកម្មវិញ ខ្ញុំរំពឹងថាក្រុមហ៊ុនជប៉ុនកាន់តែច្រើនឡើងនឹងមកកម្ពុជា សម្លឹងមើលឱកាសទិញភាគហ៊ុនចូលវិនិយោគក្នុងវិស័យសេវាកម្មនេះ»។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នឹងផ្តល់ដល់ក្រុមហ៊ុនកម្ពុជា និងពាណិជ្ជករកម្ពុជានូវឱកាសពាណិជ្ជកម្ម និងភាពជាដៃគូកាន់តែច្រើន ដែលអាចឲ្យពាណិជ្ជករកម្ពុជាចូលរួមក្នុងខ្សែចង្វាក់ថ្មីនៅក្នុងតំបន់ព្រមទាំងបង្កើនការវិនិយោគបរទេសនៅកម្ពុជាផងដែរ។ RCEP មានប្រទេសជាសមាជិកសរុបចំនួន ១៥ ប្រទេស ដែលរួមមានសមាជិកអាស៊ានទាំង ១០ ប្រទេស និងប្រទេសជាដៃគូអាស៊ាន៥ទៀត គឺចិន អូស្ត្រាលី ជប៉ុន ណូវែលសេឡង់ និងកូរ៉េខាងត្បូង។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលក្ខណៈតំបន់ដូចជា RCEP នេះនឹងធ្វើឲ្យភាពជាសមាជិករបស់ពាណិជ្ជករកម្ពុជាជាមួយបណ្តាញអ្នកជំនួញធំៗដូចជា EO កាន់តែមានសារៈសំខាន់។

លោក Hanky Lee សមាជិក EO ប្រចាំប្រទេសហ្វ៊ីលីពីន (EO Philippines) បានលើកឡើងថាភាពជាសមាជិករបស់បណ្តាញអ្នកជំនួញដ៏ធំនេះបានជួយអាជីវកម្មរបស់លោកយ៉ាងច្រើន ដោយលោកមានឱកាសចូលរួមវេទិកាធំៗ សិក្ខាសាលាអភិវឌ្ឍន៍ខ្លួនទាំងក្នុងប្រទេសនិងអន្តរជាតិ កម្មវិធីអប់រំជាយុទ្ធសាស្ត្រសម្រាប់បុគ្គលជាថ្នាក់ដឹកនាំ និងការភ្ជាប់ទំនាក់ទំនងជាមួយសមាជិកដែលមានចំណាប់អារម្មណ៍ដូចគ្នា។


លោកថ្លែងថា៖«ចំណុចទាំងនេះ គឺជាអ្វីដែល EO បានជួយឲ្យខ្ញុំមើលឃើញពីឱកាសជុំវិញដើម្បីរីកចម្រើន ហើយទស្សនៈរបស់ខ្ញុំគឺថា ខ្ញុំត្រូវចាប់យកឱកាសទាំងនោះ។ ដោយហេតុដូច្នេះហើយ សម្រាប់ខ្ញុំការចូលរួមជាមួយ EO គឺជាកាដូរដ៏ធំ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាក៏អាចទទួលបានកាដូរនេះដែរ ដោយគ្រាន់តែអ្នកចូលជាសមាជិករបស់ EO»។
លោក គុយ វ៉ាត ប្រធាន EO Cambodia បានលើកឡើងនៅក្នុងពិធីបិទសិក្ខាសាលាស្តីពី «ឱកាសសម្រាប់សហគ្រិនកម្ពុជាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)» ដោយរំឭកពីសារៈសំខាន់នៃការចែករំលែករបស់អ្នកជំនាញដូចជាឯកឧត្តមបណ្ឌិត សុក ស៊ីផាណា ហើយបញ្ជាក់ថា សមាជិក EO Cambodia នឹងខិតខំសហការនិងពង្រឹងបណ្តាញទំនាក់ទំនងដើម្បីចាប់យកប្រយោជន៍ឲ្យបានកាន់តែច្រើនពីកិច្ចព្រមព្រៀង RCEP ដើម្បីជំរុញកំណើនវិស័យឯកជន និងសេដ្ឋកិច្ចកម្ពុជា។


EO គឺជាបណ្តាញនៃក្រុមអ្នកជំនួញធំៗលើពិភពលោក ដែលត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៧ ហើយស្ថាប័ននេះកំពុងមានវត្តមានក្នុងប្រទេសចំនួន ៦១ ទូទាំងពិភពលោក ដោយបច្ចុប្បន្នមានម្ចាស់អាជីវកម្ម និងវិនិយោគិនជាង ១៤ ០០០ នាក់ទូទាំងពិភពលោកជាសមាជិក។ EO Cambodia ត្រូវបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានសមាជិកស្ថាបនិកជាម្ចាស់អាជីវកម្មធំៗ និងថ្នាក់ដឹកនាំស្ថាប័នអាជីវកម្មធំៗប្រចាំកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងភាពជាសមាជិក EO Cambodia សូមទាក់ទង៖
កញ្ញា Thul Sreyta ប្រធានរដ្ឋបាល EO Cambodia
Tel: 085 768 889

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ