Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះខណ្ឌឫស្សីកែវ ហាមឃាត់​រថយន្ត​ដឹកទំនិញ​ទម្លាក់​តាំង​លក់​នៅតាម​មហាវិថី ឈ្នះ ឈ្នះ

បានផុស

នៅ

នៅ​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ បញ្ជា​ដល់​កម្លាំង​ចម្រុះ​ខណ្ឌឫស្សីកែវ ហាមឃាត់មិនឲ្យរថយន្ត​ដឹកទំនិញ​មកពី​តំបន់​នានា មក​ដាក់តាំង​លក់​នៅតាម មហាវិថី ឈ្នះ ឈ្នះ ឡើយ ជា​ប្រយោជន៍​កុំ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​ និង​សោភ័ណភាព​តាម​ដងផ្លូវ ។​

នេះ​បើតាម​ការអះអាងរបស់លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ​ ខណៈ​ដឹកនាំ​កម្លាំង​ចម្រុះគណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ឫស្សីកែវ និង​សង្កាត់​ស្វាយ​ប៉ាក ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ការ​លក់ដូរ​នៅតាម​បណ្តោយ​មហាវិថី ឈ្នះ ឈ្នះ លើក​ទី​២ ស្ថិតនៅ​គល់ស្ពាន​ព្រែក​ព្នៅ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ដោយ​ទប់ស្កាត់​និង​បញ្ឈប់​ការលក់ដូរ​នៅ​ទីតាំង​ខាងលើ​ជា​ស្ថាពរ ចាប់ពី​ថ្ងៃ​ចុះ​រៀបចំ​សណ្តាប់​នេះ​តទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ូ សារ៉ាត់ បានឱ្យដឹងថា ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​បានល្អ ដែល​អាជីវករ​មួយចំនួន​បាន​ដឹក​ទំនិញ​ផ្សេងៗ​មក​គ្រោង​ដាក់លក់​នៅលើ​ទីតាំង​ខាងលើនេះ​ជា​ហូរហែ ប៉ុន្តែ​កម្លាំងចម្រុះ​បាន​ទប់ស្កាត់​មិន​អនុញ្ញាតឱ្យ​គាត់​ទម្លាក់​ទំនិញ​ផ្សេងៗ​ទាំងនោះ​ ចុះ​ពីលើ​រថយន្ត​ ឬ​ពីលើ​មធ្យោបាយ​ដឹកទំនិញ​ទាំងនោះ​ឡើយ មកដល់​វេលា​ព្រឹក​ថ្ងៃទី​១៧ នេះ​ ដោយ​ពុំមាន​អាជីវក​រណា​ដាក់​ទំនិញ​តាំង​លក់​នៅលើ​ទីតាំង​ខាងលើ​នោះ​ទៀត​ទេ​។

លោកនាយករង​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​លើកឡើងថា ស្ថិតក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​១៩ លោក ជា ពិសី តែង​បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​សង្កាត់​ដែលមាន​ផ្សារ ត្រូវ​រៀបចំ​ឱ្យមាន​គម្លាត​សុវត្ថិភាព និងអនាម័យ ទាំង​អ្នកលក់​ទាំង​អ្នកទិញ និងផ្សព្វផ្សាយ​ខ្លឹមសារ ស្មារតី​អង្គប្រជុំ​គណៈ​បញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ពី​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ដែល​បាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច រក្សា​គម្លាត​សុវត្ថិភាព ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

លោក ស៊ូ សា​រ៉ា​ត បានបញ្ជាក់​បន្ថែមថា ​សេចក្តីសម្រេចស្តីពី​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​ផ្សារ​រដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ លក់​ត្រូវ​រក្សា​គម្លាត និងមានការ​វាស់​កម្ដៅ​)​។​ ចំណែក​ផ្សារ​មិន​រៀបរយ​មួយចំនួន មិនត្រូវ​បានអនុញ្ញាត​ឱ្យ​លក់​ឡើយ​៕

អត្ថបទ ៖ ឌី​រៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម