ព័ត៌មានជាតិ
ផ្ទះបណ្ដែតទឹក និងបែត្រីចំនួន ២១០ ដែលនៅសល់កំពុងរុះរើបណ្ដើរៗ
ផ្ទះបណ្ដែតទឹក និងបែត្រីដែលនៅសល់មិនទាន់រុះរើចំនួន ២១០ សមត្ថកិច្ចកំពុងអនុវត្តវិធានការឱ្យរុះរើបណ្ដើរៗ ខណៈដែលផុតឱសានុវាទរបស់រដ្ឋបាលរាជធានីភ្នំពេញជាង១សប្តាហ៍ហើយចាប់តាំងពីថ្ងៃទី ១២ ខែមិថុនា។
លោក សាន សុខ សីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមិថុនានេះថា ជាក់ស្តែងម្ចាស់ផ្ទះបណ្ដែតទឹក និងបែត្រី ជាង២០០ កំពុងរុះរើបណ្ដើរៗ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ។

លោកប្រាប់ថា ផ្ទះបណ្ដែតទឹកភាគច្រើននៅតំបន់ជ្រោយចង្វារ ចំនួន ១៦៣ និងបែចិញ្ចឹមត្រីចំនួន ៤៧ ភាគច្រើននៅតំបន់ច្បារអំពៅ នៃរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមខែមិថុនា បានប្រកាសឱ្យ ម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬបែចិញ្ចឹមត្រីជាដើម និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើចេញជាបន្ទាន់ដោយទុករយៈពេលកំណត់ឱសានវាទ មួយសប្តាហ៍ប៉ុណ្ណោះ។

ចំនួនផ្ទះបណ្ដែតទឹក និងបែដែលនៅសល់ ២១០ ក្នុចំណោម ១ ៧០០ ផ្ទះ និងបែចិញ្ចឹមត្រីជាង១ ៥០០ ដែលបានរុះរើរួចរាល់ក្នុងខណ្ឌទាំង៥ រួមមាន ខណ្ឌឬស្សីកែវ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅនោះ ។
លោក សាន សុខសីហា បញ្ជាក់ថា ខណ្ឌដែលមានផ្ទះបណ្ដែតទឹកច្រើនជាងគេគឺខណ្ឌឬស្សីកែវ ខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ។ ហើយថាខណ្ឌដែលមានបែចិញ្ចឹមត្រីច្រើនជាងគេគឺខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខណ្ឌច្បារអំពៅ៕ អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី