ព័ត៌មានជាតិ
អាយុថ្លៃ ត្រូវរន្ទះបាញ់ចំកណ្តាលខ្នងតែមិនស្លាប់
បាត់ដំបង ៖ ក្មេងជំទង់ម្នាក់ នៅក្នុងចំណោមគ្នីគ្នា៤នាក់ កំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ បន្ទាប់ពីត្រូវរន្ទះបាញ់ចំកណ្តាលខ្នងបណ្តាលឲ្យរងរបួស។

លោក សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ថា ករណីគ្រោះធម្មជាតិនេះបានកើតឡើង កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចវាលស្រែ លើកំណាត់ផ្លូវប្រាសាទ ក្នុងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង។

ករណីរន្ទះបាញ់នេះ បានកើតឡើងទៅលើឈ្មោះ សារី ថងឌី ហៅសុខ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដោយមុនពេលភ្លៀងឈ្មោះ ថងឌី ហៅសុខ បាននាំគ្នា៤នាក់ទៅបាញ់សត្វនៅវាលស្រែ លុះពេលមេឃរកភ្លៀង ពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញ ដោយមកដល់ចំណុចផ្លូវប្រាសាទ ភ្លៀងក៏កំពុងធ្លាក់ស្រាប់តែរន្ទះបានបាញ់ចំឈ្មោះ សារី ថងឌី ហៅសុខ ០១នាក់ ចំកណ្ដាលខ្នង បណ្ដាលឲ្យរងរបួស បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោលដើម្បីសង្គ្រោះ ដោយបច្ចុប្បន្ននេះក្មេងប្រុសរងគ្រោះកំពុងស្ថិតក្នុងការព្យាយាមសង្គ្រោះពីក្រុមគ្រូពេទ្យនៅឡើយ៕
ដោយ ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន