Connect with us

ព័ត៌មានជាតិ

មន្ត្រី​យោធា​ម្នាក់​ សង្ស័យ​ខឹង​ប្រពន្ធ​ជំពាក់​លុយ​ធនាគារ​ច្រើនពេក​ដុត​ផ្ទះ​ចោល​

បានផុស

នៅ

ស្ទឹងត្រែង ៖ មន្ត្រី​យោធា​ម្នាក់ ត្រូវ​បាន​គេ​សង្ស័យ​ថា​ខឹង​ប្រពន្ធ​ជំពាក់​ធនាគារ​ជា​ច្រើនពេក​ឈ្លោះប្រកែក​គ្នា​បង្ក​ហិង្សា​ដុត​ផ្ទះ​ចោល តែ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​បំភ្លឺ ថា​ករណី​ឆេះ​នេះ ដោយសារ​កំដៅសម្ល ហើយ​ឈ្លោះ​ប្ដី​ប្រពន្ធ មិនបាន​ពន្លត់​ធ្វើ​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​ផ្ទះ​តែម្ដង​។

ករណី​ឆេះ​ផ្ទះ​មន្ត្រី​យោធា​នេះ បាន​បង្កឡើង​កាលពី​វេលា​ម៉ោង​៤និង៤៥​នាទី​ល្ងាច ​ថ្ងៃទី​១៨ ​ខែមិថុនា ឆ្នាំ២០២១​ នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ចេះ​នេះ​ជា​របស់​ឈ្មោះ​ហេង វិបុល អាយុ​៤០​ឆ្នាំ​(​ប្តី​)​ជា​មន្ត្រី​យោធា​កងវិស្វកម្ម​នៃ​ភូមិភាគ​ទី ១ និង​ប្រពន្ធ​ឈ្មោះ ថរ ពិសី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ខេត្តស្ទឹងត្រែង​។​

សមត្ថកិច្ច​បាន​បន្ត​ថា ផ្ទះ​ដែល​ឆេះ​នេះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៦​ម៉ែត្រ​គុណ​និង​២១​ម៉ែត្រ​ត្រូវបាន​ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារៈ​អស់ទាំង​ស្រុង​។​ ក្រោយ​ឆាបឆេះ​អស់​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​បំភ្លឺ មន្ត្រី​យោធា​ខាង​បាន​ឆ្លើយ​ថា គេ​បាន​កម្ដៅសម្ល ហើយ​បាន​ឈ្លោះ​ប្តី​ប្រពន្ធ​បង្ក​ហិង្សា ភ្លេច​ពន្លត់​ធ្វើ​ឲ្យ​កំប៉ុង​ហ្គាស​ផ្ទុះ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​តែម្ដង មិនមែន​ខឹង​ប្រពន្ធ​ជំពាក់​លុយ​ធនាគារ​ដុតចោល​នោះ​ទេ​។​

ក្រោយពី​មានការ​ឆាបឆេះ​ក្រុម​អន្តរា​គម​ន៍​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចេញ​រថយន្ត​ជួយ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​ពី​រថយន្ត​ទើប​គ្រប់គ្រង​បានតែ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​ឡើយ​៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម