ព័ត៌មានជាតិ
រដ្ឋបាលខេត្តប៉ៃលិន បិទផ្សារសាមគ្គី(ហៅផ្សារប៉ាហ៊ី)ជាបណ្តោះអាសន្ន
យោងលិខិតលេខ០៧៦/២១សសរ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តប៉ៃលិន បានសម្រេចបិទជាបណ្តោះអាសន្ននូវ ទីតាំងផ្សារសាមគ្គី(ហៅផ្សារប៉ាហ៊ី) ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ រហូតមានការជូនដំណឹងជាថ្មី។

លិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន ក៏បានបញ្ជាក់ថា ប្រការ១. ត្រូវបានបិទជាបណ្តោះអាសន្នទីតាំងផ្សារសាមគ្គី(ហៅផ្សារប៉ាហ៊ី) ស្ថិតនៅក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី។ ប្រការ២. ក្នុងអំឡុងពេលផ្អាកជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងប៉ៃលិន ត្រូវ ហ៊ុមព័ទ្ធទីតាំងផ្សារទាំងមូល ,ផ្អាកការចេញ ចូលបរិវេណផ្សារ ដើម្បីរៀបចំសណ្តាប់ធ្នាប់អនាម័យ ,សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ។ ប្រការ៣.សេចក្តីសម្រេចទាំងឡាយណា របស់រដ្ឋបាលខេត្តប៉ៃលិន ដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

សូមបញ្ជាក់ថា ករណីសម្រេចបិទទីតាំងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នេះ គឺបន្ទាប់ពីមាន អ្នកវិជ្ជមានកូវីដ១៩ ចំនួនពីរនាក់ ឈ្មោះ ហ៊ី អៀងហួ ត្រូវជាប្តី និងឈ្មោះ អ៊ុយ អែម ត្រូវជាប្រពន្ធ ដែលជាអាជីវករលក់គ្រឿងក្រអូប ក្នុងផ្សារផ្សារសាមគ្គី(ហៅផ្សារប៉ាហ៊ី)នេះផងដែរ ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?