Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញបន្តចុះល្បាតក្នុងមូលដ្ឋានដើម្បីហាមឃាត់ការជួបជុំគ្នា

បានផុស

នៅ

ដើម្បីរក្សាសន្តិសុខរបៀបរៀបរយក្នុងមូលដ្ឋានឲ្យល្អប្រសើរនិងជាពិសេសទៀតដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដព្រោះតែលួចជួបជុំគ្នាខុសបំរាមអជ្ញាធរនោះលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញនៅតែបន្តឲ្យអភិបាលរងប្រចាំការដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋានសង្កាត់ទាំង១១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញបានឲ្យដឹងថាដោយយោងប្រសាសន៍ដឹកនាំរបស់លោកអភិបាលនៃគណះអភិបាលខណ្ឌនៅយប់ថ្ងៃទី18ខែមិថុនាឆ្នាំ2021 ចាប់ពីម៉ោង20 ដល់ម៉ោង23គត់ លោកបានបន្តដឹកកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះល្បាតក្នុងមូលដ្ឋានខណ្ឌ ដើម្បីត្រួតពិនិត្យលើការងាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ សាធារណះ និងពិនិត្យតាមបណ្តាលមូលដ្ឋានអាជីវកម្មហាមឃាត់ដែលបានណែរនាំអោយផ្អាកអាជីវកម្មជាបណ្តោះអាសន្នដើម្បីចូលរួមទប់ស្កាត់ជម្ងឺ COVID-19 ជាលទ្ធផលទទួលបានដូចខាងក្រោម៖

1/បទល្មើសផ្សេងៗ៖ គ្មាន

2/សណ្តាប់ធ្នាប់របៀបរៀបរយសាធារណះ៖ មានស្ថានភាពល្អប្រសើរ មិនមានការប្រមូលផ្តុំពពាក់ពពូនឡើយ

3/គ្រោះថ្នាក់ផ្សេងៗ៖ កើតមានករណីអគ្គភ័យ1ករណីស្ថិតនៅផ្ទះលេខ១៥១ ភូមិ៨ សង្កាត់ចតុមុខ(ផ្ទះលក់គ្រឿងសំណង់) សង្កាត់ប៉ុស្តិនគរបាល និងម្ចាស់ផ្ទះបានសហការពន្លត់បាន់ទាន់ពេល ខូចខាតសម្ភារះតិចតួច

4/ ស្ថានភាពអាជីកម្ម៖ ពុំមានអាជីវកម្មហាមឃាត់លួចលាក់បើកអាជីវកម្មឡើយ៕

រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម