Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ទទួល​ជំនួយ​សប្បុរធម៌ ពី​សប្បុរសជន មាន​ទាំង​ទឹកប្រាក់​និង​គ្រឿងឧបភោក​បរិភោគ

បានផុស

នៅ

ភ្នំពេញ ​៖ ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានទទួល​អំណោយ​មនុស្សធម៌​ជា​បន្ត​បន្ទាប់ពី​សប្បុរស​ជន ក្នុង​រាជធានី ដើម្បី​យកទៅ​បន្ត​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ និង​ជន​ងាយ​រងគ្រោះ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។

ជាក់ស្តែង នៅ​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានទទួល​អំណោយ មនុស្សធម៌ ពី​សមាគម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ជើ​ជាំ​ង​នៅ​កម្ពុជា ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​យកទៅជួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់ និង​ជន​ងាយ​រងគ្រោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ ការចូលរួម​ផ្តល់​ជា​អំណោយ​មនុស្សធម៌​នៅ​ពេល​នេះ ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ ហើយ​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុ​រាជធានី​ភ្នំពេញ​កំពុង​ជួប​នូវ​គ្រោះធម្មជាតិ ដោយ​ទឹកជំនន់ និង​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​ចាំបាច់​។

លោក​អភិបាល​បាន​បញ្ជាក់​ថា សម្រាប់​មិត្ត​ចិន មិន​ថា តាមរយៈ​រដ្ឋាភិ​បាល វិស័យ​ឯកជន​ឬ អង្គការ​សមាគម​នោះ​ទេ ជានិច្ចកាល តែងតែ​ចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ ជាពិសេស​នៅពេល​ប្រជាជន​កម្ពុជា​ជួប​ទុក្ខលំបាក​ឬ​គ្រោះមហន្តរាយ​នានា​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ លោក អភិបាល​រាជធានី​ភ្នំ​ពេញ ក៏បាន​ទទួល​អំណោយ​សប្បុរសធម៌​ពី​មូលនិធិ ប៊ី អិន អាយ (BNI Foundatoin) ជា​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ដើម្បី​រដ្ឋបាល​រាជធានី​ភ្នំពេញ​មានលទ្ធភាព​ក្នុងការ​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះធម្មជាតិ និង​ជួបប្រទះ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​។

ដោយឡែក កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ទទួល​អំណោយ​សប្បុរសធម៌​ជា​នំចំណី​មួយចំនួន​ពី​សប្បុរសជន​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​យក​បន្ត​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​នៅ​តាម​មូលដ្ឋាន​រាជធានី​។

ជាមួយគ្នា​នោះ លោក​បាន​ថ្លែងអំណរគុណ ចំពោះ​លោក​ឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ សប្បុរសជន ជិត​ឆ្ងាយ ដែល​បាន​ចូលរួម​ឧបត្ថម្ភ ជា​សម្ភារៈ​ប្រើប្រាស់ ជា​គ្រឿង​ឧបភោគបរិភោគ សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​។

លោក​ឃួ​ង ស្រេង​បាន​សន្យាថា រាល់​អំណោយ​របស់​សប្បុរសជន​ទាំងអស់ នឹង​នាំ​យកទៅជួយ​ដល់ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​បើ​នៅ​សេសសល់ នឹង​យកទៅជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន​ដោយ​មិន​ធ្វើឱ្យ​ម្ចាស់​អំណោយ​ខកបំណង​ឡើយ​។

គួរ​បញ្ជាក់​ថា គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយសារ​ទឹកភ្លៀង​ដ៏​ច្រើន​លើសលប់ ព្រោះ​ឥទ្ធិពល​សម្ពាធ​ទាប និង​ព្យុះ​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៣៦​នាក់ និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤១​ម៉ឺន​នាក់ រួមទាំង​កសិផល និង​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​៕
ដោយ ៖ ស្រីរ័ត្ន
សូមចុចអាន ៖ ទីក្រុង​សៀមរាប​ ត្រូវ​បាន​ជ្រើសរើស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម