ព័ត៌មានជាតិ
ឃាត់ខ្លួនប៉ូលិសក្លែងក្លាយ៤នាក់ ប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ
កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ដែលក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានជិះល្បាតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ហើយឃើញក្រុមជនសង្ស័យខាងលើមានសកម្មភាពមិនប្រក្រតី ក៏បានចុះទៅធ្វើការសាកសួរ តែខាងជនសង្ស័យដែលគ្រងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងមានសញ្ញាសម្គាល់របស់នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងមានពាក់ឋានន្តរសក្ដិសុទ្ធតែវរសេនីយ៍ទោ និងវរសេនីយ៍ត្រី បានធ្វើឫកពាព្រងើយមិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយ ថែមទាំងអង្គុយចុចទូរស័ព្ទហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋានសូម្បីតែមួយម៉ាត់។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោក៏បានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍ដោយសារតែជនសង្ស័យស្លៀកពាក់ឯកសណ្ឋាន និងមានកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិ ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោពិបាកនឹងធ្វើការ។ បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារបង្ក្រាបគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោបើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

លុះព្រឹកឡើងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យបានហើយនោះ កម្លាំងនគរបាលខណ្ឌដង្កោបានប្រគល់ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងឲ្យទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ