ព័ត៌មានជាតិ
តុលាការចេញដីការបង្កកទ្រព្យសម្បត្តិ ដោយអនុវត្តសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ
យោងតាមដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ដែលចេញដោយលោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលទើបទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិក នៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ ដូច្នេះកម្ពុជា មានភារកិច្ចអនុវត្តនូវកាតព្វកិច្ចទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តទាំងឡាយ ដែលបានចេញដោយអង្គការសំខាន់ៗរបស់អង្គការសហប្រជាជាតិ។
យោងតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងបទប្បញ្ញត្តិអនុវត្តពាក់ព័ន្ធ តុលាការត្រូវចេញដីកាសម្រេចបង្កកទ្រព្យសម្បត្តិជាបន្ទាន់ តាមខ្លឹមសារនៃសេចក្តីសំរេចចិត្តទាំង១១ ដែលភ្ជាប់ជាឧបសម្ពន្ធ នៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិបន្តបន្ទាប់ទៀត ក្រោយពីទទួលបានសំណើពីក្រសួងយុត្តិធម៌។

ក្នុងដីកាបានឲ្យដឹងថា តុលាការបានសម្រេចបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាព ជាប់ឈ្មោះក្នុងបញ្ជី នៃសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ លេខ១៧១៨ (២០០៦) អនុម័តនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០០៦ ,លេខ១៨៧៤ (២០០៩) អនុម័តនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩,២០៨៧ (២០១៣) អនុម័តនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ,២០៩៤ (២០១៣) អនុម័តនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣,២២៧០ (២០១៦) អនុម័តនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៦, ២៣២១(២០១៦) អនុម័តនៅថ្ងៃទី៣០ ខែវិចិ្នកា ឆ្នាំ២០១៦ ,២៣៧១ (២០១៧) អនុម័តនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧,២៣៧៥ (២០១៧) អនុម័តនៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៧ , ២៣៩៧ (២០១៧) អនុម័តនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៧ និងសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។

ទាក់ទងបញ្ហានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់កម្ពុជាថ្មីថា នេះគឺជាយន្តការអនុវត្តច្បាប់ថ្មី ដែលទើបនឹងអនុម័តរួច គឺច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលនៅក្នុងច្បាប់នេះ បានកំណត់ថា បណ្ដាប្រទេសដែលជាសមាជិក នៃអង្គការសហប្រជាជាតិ ត្រូវមានកាតព្វកិច្ចក្នុងការអនុវត្តសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្មទៅដល់បុគ្គល ឬប្រទេសណាមួយ ដូច្នេះក្រោយពីច្បាប់នេះ បានចូលជាធរមាន ក្រសួងយុត្តិធម៌ បានជូនដំណឹងទៅតុលាការ ដើម្បីឲ្យបានជ្រាបថា មានបុគ្គលណាខ្លះ ប្រទេសណាខ្លះ ដែលបានស្ថិតនៅក្នុងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្ម ហើយក្នុងនោះការដាក់ទណ្ឌកម្មមួយ ដែលសម្រេចដោយអង្គការសហប្រជាជាតិ គឺការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងប្រទេសទាំងអស់នោះ។ ដូច្នេះជានីតិវិធីដោយផ្អែកលើច្បាប់នេះ ក្រសួងយុត្តិធម៌ ត្រូវតែជូនដំណឹងទៅតុលាការ ដើម្បីឲ្យតុលាការសម្រេចចេញដីកាបង្កកទ្រព្យសម្បត្តិដល់បុគ្គល និងប្រទេសដែលទទួលរងទណ្ឌកម្មពីអង្គការសហប្រជាជាតិ។
បើតាមលោក ជិន ម៉ាលីន នៅប្រទេសកម្ពុជា ក៏មានជនពាក់ព័ន្ធទៅនឹងច្បាប់នេះដែរ ប៉ុន្តែមិនទាន់ត្រូវបានប្រកាសជាសាធារណៈថា ជាបុគ្គលណាខ្លះ ឬស្ថាប័នណាខ្លះ។ លោកបញ្ជាក់ថា បើតាមបញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិមាន២ គឺកូរ៉េខាងជើង និងអ៊ីរ៉ង់៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ