ព័ត៌មានជាតិ
ដីល្វឹងល្វើយដែលមេបញ្ជាការវរសេនាតូច ៨២៣ ទន្ទ្រាន ត្រូវប្រធានមន្ទីរបរិស្ថានដាក់ពាក្យប្តឹងសុំដកហូតជាសម្បត្តិរដ្ឋវិញ
ខេត្តបាត់ដំបង៖ ដីព្រៃដែលស្ថិតនៅក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ត្រង់ចំណុចប៉ុស្តិ៍បរថ្មី ស្ថិតក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលត្រូវបានលោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ដាក់កម្លាំងចុះកាប់ទន្ទ្រានទៅជាវាលល្ហល្ហេវ ថែមទាំងបានបង្កឱ្យមានមនុស្សស្លាប់ដោយសារដើមឈើបោកត្រូវ កាលពីពេលថ្មីៗនេះ កំពុងត្រូវបានលោកប្រធានមន្ទីរបរិស្ថានខេត្ត ដាក់ពាក្យប្តឹងទៅក្រសួង ដើម្បីសុំដីកាដកហូតយកដីទាំងនោះមកធ្វើជាសម្បត្តិរដ្ឋវិញ។

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត បាត់ដំបង បានបញ្ជាក់មក “កម្ពុជាថ្មី” តាមតេឡេក្រាមថា រឿងរបស់លោក យឹម វិចិត្រ គឺលោកបានដឹងអស់ហើយ ដោយពេលនេះលោកកំពុងដាក់ពាក្យប្តឹង ដើម្បីសុំដីកាដកហូតយកមកវិញទាំងអស់ ដើម្បីដាក់ជាសម្បត្តិរដ្ឋវិញ។
លោក កត បូរ៉ាន់ បានសង្កត់ធ្ងន់ថា លោកស្តាយដោយសារតែកម្លាំងរបស់លោកទៅមិនទាន់ ដើម្បីចាប់ខ្លួនអ្នកដែលសុីឈ្នួលមកកាប់ឆ្ការឱ្យលោក យឹម វិចិត្រ។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ លោក យឹម វិចិត្រ មេបញ្ជាការវរ: ៨២៣ ទិសសំឡូត ត្រូវបានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង ដកមកឈរជើងនៅក្នុងការិយាល័យបុគ្គលិក បន្ទាប់ពីមានរឿងអាស្រូវផ្ទុះឡើងនៅក្នុងអង្គភាព។ ឯដីនៅក្នុងតំបន់ខាងលើ គឺលោក យឹម វិចិត្រ បានដាក់កម្លាំងឱ្យចុះមកកាប់ឆ្ការ ទន្ទ្រានទុកជាកម្មសិទ្ធិ រហូតក្លាយជាវាលល្វឹងល្វើយ ដោយគ្មានច្បាប់អនុញ្ញាត៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត