Connect with us

ព័ត៌មានជាតិ

រីករាយបង្កើនកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល​រៀបចំផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តីពីកម្លាំងសេវាសង្គម

បានផុស

នៅ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរីករាយនឹងសហការជាមួយ​អង្គការយូនីសេហ្វ​ និង​អង្គការផែនអន្តរជាតិរៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តីពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ឆ្នាំ ២០២១-២០២៥ ក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយ លិខិត​បទដ្ឋានគតិយុត្ត និង​ឯកសារជាតិ និង​អន្តរជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការលើកឡើងរបស់លោកឈួរ សុខបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងពេលជួបពិភាក្សាក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ២០២១-២០២៥ តាមប្រព័ន្ធអនឡាញកាលពី​ម្សិលមិញ​នេះ។

លោកប្រធាននាយកដ្ឋានបានថ្លែងថាកិច្ចប្រជុំជាមួយសមាគមអ្នកវិជ្ជាជីវសង្គមកិច្ចពិភពលោក នាឪកាសនេះគឺដើម្បីពិភាក្សាលើការពង្រឹងកម្លាំងសេវាសង្គម ដែលជាកម្លាំងចលករ​ក្នុងផ្តល់​កិច្ចអន្តរាគមន៍ និងសេវាសង្គមកិច្ចឲ្យកាន់តែ ប្រសើរឡើងស្របតាមបរិបទគន្លងថ្មីនៃពិភពលោក ពិសេស​កាល:ទេស: ដែល​មាន​ការប្រឈម​ជាមួយ​ជំងឺកូវីដ-១៩។

លោកប្រធាននាយកដ្ឋានបន្តថា កម្លាំងសេវា​សង្គម​គឺ​ជា​ទស្សនៈរួមមួយ​ដែលសំដៅលើអ្នកជំនាញ និងអ្នកជំនាញរងទាំងនៅក្នុងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិ បាល​ដែល​ធ្វើការ​ជាមួយ​កុមារ យុវជន មនុស្ស​ពេញវ័យ ក្រុមគ្រួសារ និង​សហគមន៍​ដើម្បីធានានូវការអភិវឌ្ឍ និងសុខុមាល ភាព។ សេវាសង្គមនៅកម្ពុជាកំពុងរីកចម្រើនជាវិជ្ជមាន ប៉ុន្តែធនធាន សមត្ថភាព និង​ចំនួនអ្នកផ្តល់សេវាសង្គមនៅមានក ម្រិតនៅឡើយ ជាពិសេស​បុគ្គលិកសង្គមអាជីព។ ការសិក្សារបស់សម្ព័ន្ធកម្លាំងសេវាសង្គមសកល(GSSWA) និង​អង្គការ យូនីសេហ្វពីកម្លាំងសេវាសង្គម នៅបណ្តាប្រទេសក្នុងតំបន់អាស៊ី បូព៌ា និងតំបន់ប៉ាស៊ីហ្វិក រួមទាំងការសិក្សាស៊ីជម្រៅពីកម្លាំងសេវាសង្គមនៅកម្ពុជាហើយបានផ្តល់នូវអនុសាសន៍ឱ្យរៀបចំបង្កើតផែនការយុទ្ធសាស្រ្តជាតិ សម្រាប់កម្លាំងសេវាសង្គម ដើម្បីលើកកម្ពស់កម្លាំងសេវាសង្គមកិច្ចនៅកម្ពុជា។ ម្យ៉ាងទៀតដើម្បីសម្រេ ចឱ្យបាននូវគោលដៅ ជាយុទ្ធសាស្រ្តប្រកប ដោយចក្ខុវិស័យច្បាស់លាស់ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការគាំពារសុខុមាលភាពរបស់ប្រជាជនជាមួយនឹងអ្នកមានវិជ្ជាជីវៈត្រឹម ត្រូវ និងពិតប្រាកដ។ ការពង្រឹងកម្លាំងសេវាសង្គមគឺជាអាទិភា ពមួយក្នុងចំណោមការងារអាទិភាពដ៏ទៃទៀត ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកំណត់ជា អាទិភាពសម្រាប់អភិវឌ្ឍផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជាដែលចូលរួមគាំទ្រដោយដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនានាដែលកំពុងធ្វើការងារលើវិស័យសង្គមកិច្ច។

លោកប្រធាននាយកដ្ឋានបានថ្លែងបន្ថែមថា គោលដៅនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអង្គការយូនីសេហ្វនិងអង្គការផែនអន្តរជាតិ បានរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ ២០២១-២០២៥ ក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងឯកសារជាតិ និងអន្តរជាតិ ផែនការ ឬកម្មវិធីអភិវឌ្ឍកម្លាំងសេវាសង្គម រួមទាំងការប្រមូលគំនិត និងទស្សនទានពីអ្នកពាក់ព័ន្ធដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ និងបុគ្គលិ ករបស់អង្គការមិនមែនរដ្ឋាភិបាល តាមរយៈការជួបសម្ភាសន៍ផ្ទាល់ កិច្ចប្រជុំ និងសិក្ខាសាលា សម្រាប់ធ្វើជាធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ២០២១-២០២៥ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤០ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៥៨ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម