Connect with us

ព័ត៌មានជាតិ

ពីរនាក់ប្តីប្រពន្ធដេកស្លាប់ក្នុងបន្ទប់ជួលដោយពុំដឹងមូលហេតុ

បានផុស

នៅ

ភ្នំពេញ៖ តាមសាក្សីបានឱ្យដឹងថា នៅវេលាម៉ោង១៤រសៀល ថ្ងៃទី១៩ ខែមិថុនានេះ មានមនុស្សពីរនាក់ប្តីប្រពន្ធបានដេកស្លាប់ក្នុងបន្ទប់ជួលដែលខណៈនេះកម្លាំងសមត្ថកិច្ចកំពុងរងចាំលទ្ធផលស្រាវជ្រាវពីនគរបាលកោសលវិច្ច័យ និងគ្រូពេទ្យប្រចាំតុលាការ។
សាក្សីបានបន្តថា ករណីមនុស្សដេកស្លាប់នេះគឺស្ថិតក្នុងបន្ទប់ជួលផ្ទះលេខ២៨៣ ផ្លូវលំ ក្រុម៦ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់ខាងលើគឺ ប្តីឈ្មោះ ជី វ៉ា អាយុ២៥ឆ្នាំ មុខរបរជាងធ្វើពុម្ភធ្មេញ និងប្រពន្ធឈ្មោះ ភន បូរី អាយុ ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន។
សមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា សពជនរងគ្រោះទាំងពីរមានបែកពពុះមាត់ សង្ស័យត្រូវថ្នាំពុល ឬអាចពួកគេនាំគ្នាធ្វើអត្តឃាត៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម