ព័ត៌មានជាតិ
សមាជិកអាស៊ានរួមគ្នារិះរកយន្តការបន្ថែមប្រកបដោយប្រសិទ្ធភាព សម្រាប់ការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងប្រឈមមុខនឹងការរីករាលនៃជំងឺកូវីដ១៩ ក្នុងកម្រិតមួយគួរឱ្យបារម្ភ ដូចនេះកម្ពុជាសង្ឃឹមថាប្រទេសជាសមាជិកទាំងអស់អាចចូលរួមរិះរកយន្តការបន្ថែមប្រកបដោយប្រសិទ្ធភាព សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធថ្លែងបែបនេះក្នុង នាថ្ងៃម្សិលមុិញនៃកិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍តាមប្រព័ន្ធវីដេអូ អនឡាញដែលដឹកនាំដោយ លោក Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ (វ.ប.ន. )។
លោករដ្ឋមន្ត្រីអាស៊ានផ្នែក (វ.ប.ន. )បានថ្លែងនូវការផ្លាស់ប្តូរទស្សនៈលើផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ និងបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការក្នុងតំបន់និងតួនាទីដ៏សំខាន់របស់ ( វ.ប.ន. )ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច។ ដើម្បីបង្កើននូវភាពប្រកួតប្រជែងរបស់អាស៊ាន ក្នុងដំណាក់កាលក្រោយកូវីដ១៩ អង្គប្រជុំបានឯកភាពលើការកសាងនូវផែនការតំបន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីអាស៊ានផ្នែក ( វ.ប.ន.)។ អង្គប្រជុំក៏បានគូសបញ្ជាក់អំពីសារៈសំខាន់សម្រាប់កិច្ចសហការលើការសិក្សាស្រាវជ្រាវអំពីជំងឺកូវីដ ១៩ និង( វ.ប.ន.) លើបរិវត្តកម្មឧស្សាហកម្មនិងមូលដ្ឋានគ្រឹះសម្រាប់អនាគត។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់បទអន្តរាគមន៍ដោយបានស្នើសុំឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយឱ្យមានបរិយាបទនិងសមធម៌ ក្នុងការរៀបចំនូវគម្រោងសម្រាប់តំបន់។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងប្រឈមមុខនឹងការរីករាលនៃជំងឺកូវីដ១៩ ក្នុងកម្រិតមួយគួរឱ្យបារម្ភ ដូចនេះកម្ពុជាសង្ឃឹមថាប្រទេសជាសមាជិកទាំងអស់អាចចូលរួមរិះរកយន្តការបន្ថែមប្រកបដោយប្រសិទ្ធភាព សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
អង្គប្រជុំក៏បានកំណត់ថានឹងរៀបចំកិច្ចប្រជុំលើកទី១៩ រដ្ឋមន្ត្រីអាស៊ាន ផែ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
សូមបញ្ចាក់ថា កិច្ចប្រជុំនេះលោករដ្ឋមន្ត្រីអាស៊ានផ្នែក (វ.ប.ន.) ក៏បានឯកភាពកំណត់អាទិភាពសម្រាប់ឆ្នាំ២០២១ លើវិស័យ( វ.ប.ន ). មួយចំនួនដូចខាងក្រោម
១. អនុម័តគម្រោងយ៉ាងតិចពីរសម្រាប់កសាងសមត្ថភាពអាស៊ានក្នុងការប្រឆាំងកូវីដ១៩
២. អនុវត្តវគ្គសិក្សារយៈពេលខ្លីលើ High Performance Computing (HPC)
៣. បង្កើតមជ្ឍមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា
៤. អនុវត្តគម្រោងយ៉ាងតិចពីរដែលឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព
អង្គប្រជុំបានស្វាគមន៍ និងជំរុញរាល់សកម្មភាពកសាងសមត្ថភាពលើវិស័យ ( វ.ប.ន. )ដល់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ ក៏ដូចជាសិស្សនិស្សិត និងតួអង្គពាក់ព័ន្ធនានា ដែលជាគន្លឹះដ៏សំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចអាស៊ាន៕
អត្ថបទ៖ វិមាន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៦ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ