ព័ត៌មានជាតិ
គូដណ្តឹងប្រុសស្រី២នាក់ ត្រូវប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ ក្នុងបន្ទប់ផ្ទះជួល នៅសង្កាត់ស្ទឹងមានជ័យ១
រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ ដែលត្រូវជាគូដណ្តឹងនឹងគ្នា ត្រូវបានប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ នៅក្នុងបន្ទប់ផ្ទះជួលលេខ A306 ជាន់ទី៣ នៃអគារបន្ទប់ជួលយីហោ ផ្កាម្លិះ ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១៥ និង៤០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។
ជនរងគ្រោះ ជាគូដណ្ដឹងនឹងគ្នាទាំង២នាក់ មានឈ្មោះ ភោគ ជីវា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរពេទ្យធ្មេញ ។ ចំណែកនារីឈ្មោះ ភន បូរី ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ។ ទាំង២នាក់ មានស្រុកកំណើតនៅភូមិពោធិ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អ្នកទាំង២ បានភ្ជាប់ពា្យជាមួយគ្នាតាំងពីខែ១១ ឆ្នាំ២០២០ ហើយត្រូវចូលរោងការជាមួយគ្នានៅខែមេសា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដក៏ផ្អាកមង្គលការសិន ។ តាំងពីភ្ជាប់ពាក្យជាមួយគ្នាមក គឺពួកគេឡើងមកភ្នំពេញ ហើយស្នាក់នៅបន្ទប់ជួលតែ២នាក់ មករហូត ។
តាមប្រភពព័ត៌មាន ពីស្ត្រីជាម្តាយបង្កើតរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៥ទាបភ្លឺថ្ងៃទី១៩ ខែឆ្នាំខាងលើ នារីជាកូន ប្រាប់ខលទូរសព្ទទៅប្រាប់ម្តាយថា ខ្លួន និងគូដណ្តឹង ចេះតែមានអាការៈក្អួតចង្អោររហូត ពិបាកក្នុងខ្លួនណាស់ ព្រោះតែកាលពីយប់មិញបានហូបស្រា។

ក្រោយប្រាប់រួចស្ត្រីជាម្តាយបានណែនាំ ឲ្យព្រឹកឡើងកូនទាំង២ស្រូតទៅពេទ្យដើម្បីពិនិត្យសុខភាពទៅ ។ លុះដល់វេលាម៉ោង៨ព្រឹកឡើង ស្ត្រីជាម្តាយបានខលទូរសព្ទទៅទាំងកូនស្រី និងអនាគត់កូនប្រសារ ចូលតែគ្មានអ្នកទទួលសោះ ។ ដោយមានការសង្ស័យខ្លាចកូនៗកើតអ្វីនោះ ស្ត្រីជាម្តាយបានចេញពីស្រុកកំណើតឡើងមកភ្នំពេញ ដើម្បីជួបកូន។
ស្ត្រីជាម្តាយ បន្តថា ពេលទៅដល់បន្ទប់ជួលហើយនោះ គាត់ក៏រុញទ្វារស្រាប់តែទ្វារមិនមានចាក់សោរឡើយ ក៏ចូលទៅខាងក្នុង ស្រាប់តែប្រទះឃើញ កូនទាំង២នាក់ បានដេកស្លាប់នៅក្បែរគ្នាទាំងបែកពពុះមាត់ និងអាក្រាតកាយផងដែរ។ បន្ទាប់ពីកើតមានរឿងហេតុបែបនេះហើយនោះ ស្ត្រីជាម្តាយ បានស្រែកឆោឡោហៅម្ចាស់បន្ទប់ជួល ឲ្យជួយអន្តរាគមន៍។ ភ្លាមនោះ ម្ចាស់បន្ទប់ជួល បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះអន្តរាគមន៍ពិនិត្យ។
ក្រោយការទទួលបានព័ត៌មាន នគរបាលមូលដ្ឋាន រួមជាមួយនគរបាលជំនាញកោសល្យវិច័យ បានចុះដល់ទីតាំងកើតហេតុ ប៉ុន្តែមិនទាន់ធ្វើការពិនិត្យឡើយ រង់ចាំទំនាក់ទំនងក្រុមគ្រូពេទ្យដើម្បីធ្វើតេស្តសំណាកលើសពរកមេរោគកូវីដ១៩ជាមុនសិន ។ លុះក្រោយមក លទ្ធផលសំណាកបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ ទើបក្រុមសមត្ថកិច្ចជំនាញចូលទៅបន្ទប់កើតហេតុ ដើម្បីធ្វើកោសល្យវិច័យតែម្តង។
ប្រភពមន្ត្រីសមត្ថកិច្ច អោយដឹងថា នៅពេលចូលដល់បន្ទប់កើតហេតុ បានពិនិត្យឃើញថា ជុំវិញសព មានការលាយស្រាក្រឡុក ដោយមានស្រាស ដបទឹកក្រូចមួយចំនួន និងក្រូចឆ្មាផងដែរ ។
គិតត្រឹមវេលាម៉ោង១៨ល្ងាចថ្ងៃខែដដែល សមត្ថកិច្ចជំនាញ មិនទាន់អាចបញ្ជាក់ អំពីការស្លាប់របស់ គូដណ្តឹងប្រុសស្រីទាំង២នាក់បាននៅឡើយទេ ថាតើពួកគេស្លាប់ដោយសារការពុលចំណី ឬពុលស្រា ឬក៏ជាករណីឃាតកម្ម ខណៈកំពុងធ្វើកោសល្យពិនិត្យយ៉ាងល្អិតល្អន់នៅក្នុងបន្ទប់កើតហេតុ ។
ជុំវិញករណីនេះ ស្ត្រីជាម្តាយ បានត្រឹមអង្គុយយំទួញសោកជាខ្លាំង ចំពោះមរណភាពរបស់កូនស្រីបង្កើត និងអនាគតកូនប្រសារប្រុស ៕
ដោយ ៖ លីហេង


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ