ព័ត៌មានជាតិ
កុមារី២នាក់ចុះងូតទឹកក្នុងប្រឡាយលង់ស្លាប់
កុមាររី២នាក់ ម្នាក់អាយុ ៧ ឆ្នាំ និងម្នាក់ទៀតអាយុ៦ឆ្នាំ បានលង់ទឹកស្លាប់ក្នុងទឹកប្រឡាយ ខណៈដែលបានសុំយាយនិងតាត្រឡប់មកពីវាលស្រែមុន ហើយនាំគ្នាងូតទឹកប្រឡាយ ក៏លង់ស្លាប់ទាំងពីរនាក់ នៅចំណុចប្រឡាយទឹកវាលក្បាលគោ ចម្ងាយ ២.៥០០ម៉ែត្រពីភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ២ និង៤០នាទី ថ្ងៃទី ១៩ ខែមិថុនា។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសូភី បានឱ្យដឹងថាកុមារីរងគ្រោះទាំង២នាក់១ឈ្មោះវឿត យ៉ុង អាយុ៧ឆ្នាំ ទី២ឈ្មោះ សៅ លីយ៉ាន អាយុ ៦ឆ្នាំ ទាំង២នាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា ហើយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃទាំងអស់គ្នាទុកកូនឲ្យនៅជាមួយដីដូន ឈ្មោះ អៀន រ៉េត អាយុ៥២ឆ្នាំ នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ឲ្យដឹងបន្តថានៅមុនពេលកើតហេតុ ក្មេងៗចំនួន៥នាក់ បានទៅតាមឈ្មោះ អៀនរ៉េត ដែលត្រូវជាជីដូនគាត់ទៅមើលស្រែ បន្ទាប់មកក្មេង៣នាក់ក្នុងនោះមានក្មេងរងគ្រោះ២នាក់ផងបានប្រាប់ជីដូនថាសុំមកផ្ទះមុន ពេលដើរមកឆ្ងាយបន្តិចក្មេងរងគ្រោះទាំង២នាក់បានចុះងូតទឹកប្រឡាយលេងដែលមានជម្រៅប្រហែលជា២ម៉ែត្រនិង១នាក់ឈរមើលលើគោក។
ពេលឃើញក្មេងស្រីរងគ្រោះទាំង២នាក់លង់ទឹក ក្មេង១នាក់ដែលឈរមើលនោះបានរត់ទៅហៅជីដូននៅឯស្រែ ពេលមកដល់ចុះស្រង់យកក្មេងទាំ២នាក់នោះ ក៏បាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ ពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ក្មេងទាំង២នាក់បានបាត់បង់ជីវិតទៅហើយ។សពក្មេងស្រីទាំង២នាក់ក្រុមគ្រូពេទ្យប្រគល់ទៅឲ្យគ្រួសារ ដឹកយកមកផ្ទះរៀបចំធ្វើបុណ្យតាមប្រពៃ ណីដោយសោកសៅជាទីបំផុត៕អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី