Connect with us

ព័ត៌មានជាតិ

លែងលះជិត១ខែ សុំជានាគ្នាវិញ ប្រពន្ធមិនព្រមបាញ់មួយគ្រាប់​រងរបួសធ្ងន់

បានផុស

នៅ

ស្ត្រីម្នាក់ត្រូវបុរសអតីតជាប្តីលបបាញ់ចំដើមទ្រូងខាងឆ្វេងមួយគ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ ខណៈជនងរងគ្រោះកំពុងលេងនៅក្នុងផ្ទះ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៨៖២០ នាទី ថ្ងៃទី ១៩ ខែមិថុនា នៅចំណុចភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បុរសជនសង្ស័យឈ្មោះ ជា សុវណ្ណរ៉ា អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរត់គេខ្លួនបាត់ស្រមោលក្រោយធ្វើសកម្មភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាព ដោយយកអាវុធខ្លី ចំនួន១ដើម មិនស្គាល់ម៉ាក មកបាញ់ជនរងគ្រោះឈ្មោះ ផង់ សុភាព មុខរបរអាជីវករ ដោយសារជនរងគ្រោះនិងជនសង្ស័យ មានទំនាស់និងគ្នា ខណៈដែលភាគីទាំងពីរនាក់ទើបតែលែងលះគ្នា ហើយមូលហេតុជនសង្ស័យជាអ្នកញៀនថ្នាំ ចេះតែរករឿងប្រពន្ធរាល់ថ្ងៃ  ទើបប្រពន្ធសម្រេចចិត្តលែងលះ តែមុននិងលែងលះ ជនសង្ស័យបានគំរាមជនរងគ្រោះថា បើហ៊ានតែលែង លុះត្រាតែខ្លួនស្លាប់​សិន បើមិនដូច្នោះទេ ខ្លួននឹងតាមសម្លាប់វិញ។

រូបភាពអតីតប្តីដែលជាជនសង្ស័យរត់គេចខ្លួនក្រោយធ្វើសកម្មភាព (រូបភាពចាស់)

បើតាមសមត្ថកិច្ច ជនរងគ្រោះបានលែងលះគ្នាប្រហែល១ខែ តែក្នុងកំឡុងពេលលែងនេះ ជនសង្ស័យបានចងគំនុំជាមួយជនរងគ្រោះ ចេះតែមកអុកឡុក គំរាមកំហែងជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យក៏បានមករកកូន តែកូនមិនព្រមជួប ធ្វើឱ្យជនសង្ស័យខឹង ក៏ត្រឡប់ទៅវិញតែមុននឹងទៅ បានបោះពាក្យសម្ដីថា ថ្ងៃនឹងខ្លួននិងប្រដៅប្រពន្ធឱ្យស្គាល់​ខ្លួនម្ដង និងចង់ជួបមុខកូនជាលើកចុងក្រោយ ហើយក៏មានករណីបាញ់ប្រហារកើតឡើងនៅផ្ទះជនរងគ្រោះតែម្តង។

ពេលនេះក្រុមសមត្ថកិច្ចកំពុងជំនាញ ស្រាវជ្រាវនិងតាមស្វែងរកចាប់ខ្លួនជនសង្ស័យដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ១១ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានជាតិ១៨ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម