ព័ត៌មានជាតិ
ក្រសួងកសិកម្មប្រើប្រព័ន្ធ QR Code ដើម្បីបង្កើនភាពជឿជាក់លើផលិតផលខ្មែរ
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកឡើងថា បច្ចុប្បន្ននេះក្រសួងកំពុងប្រើប្រាស់ប្រព័ន្ធ QR Code ភ្ជាប់ជាមួយស្លាកសញ្ញាសម្គាល់ការអនុវត្តកសិកម្មល្អកម្ពុជា (Cambodia Good Agricultural CamGAP)
បិទនៅលើផលិតផលខ្មែរ ដើម្បីជួយឱ្យអ្នកប្រើប្រាស់ដឹងពីផលិតផលមួយដែលមិនមានការក្លែងបន្លំរូបសញ្ញា សុក្រិតភាព តម្លាភាព និងបង្កើនភាពជឿជាក់លើផលិផលដែលមានបិទរូបសញ្ញាជាតិ CamGAP។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានលើកឡើងទៀតថា ក្រសួងបានយកចិត្តទុកដាក់សហការអនុវត្តគោលការណ៍ និងរូបសញ្ញាជាតិនៃការអនុវត្ត CamGAP ដែលមានអគ្គនាយកដ្ឋានកសិកម្មជាអង្គភាពទទួលខុសត្រូវគ្រប់គ្រងនិងផ្តល់វិញ្ញាបនបត្រ បញ្ជាក់នូវអនុលោមភាពហើយដែលមាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យជាសេនាធិការដឹកនាំជំរុញ គាំទ្រ និងលើកទឹកចិត្តអនុវត្តផ្ទាល់និងការសហការពីមន្ទីរកសិកម្ម រាជធានី-ខេត្ត។
លោករដ្ឋមន្ត្រី បានបន្តថា CamGAP ត្រូវបានក្រុមការងារជំនាញអាស៊ានវាយតម្លៃថាបានអនុលោមពេញលេញតាមវិ
ធាននៃការអនុវត្តកសិកម្មល្អអាស៊ានដែលជាស្តង់ដារស្ម័គ្រចិត្តមួយត្រូវបានសហគមន៍សេដ្ឋកិច្ចអាស៊ានអនុម័តឱ្យប្រើប្រាស់ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្ម។
លោក រដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្ននេះ ការជំរុញការអនុវត្ត CamGAP មិនត្រឹមតែបាននិងកំពុងចូលរួមលើកកម្ពស់គុណភាពនិងសុវត្ថិភាពចំណីអាហារនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
លោក រដ្ឋមន្ត្រីបានបន្ថែមទៀតថា ការចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP បានក្លាយជាយន្តការបច្ចេកទេសដ៏សំខាន់មួយដើម្បីធានាឲ្យបាននូវការគោរពប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួនត្រឹមត្រូវច្បាស់លាស់តាមនិយាមសុវត្ថិភាពចំណីអាហារចំពោះប្រទេសនាំចូលកសិផលសំខាន់ៗរបស់កម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឧទាហរណ៍មកបញ្ជាក់ថា ជាក់ស្តែងសម្រាប់ផលិតកម្មស្វាយ និងចេកអំបូងលឿង ការជំរុញ
និងលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជន សហគមន៍ និងម្ចាស់ចម្ការ ចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP គឺដើមចមយ៉ាងសំខាន់ជួយឲ្យការចរចាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយភាគីចិន និងភាគីកូរ៉េ អំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារប្រទេសទាំងពីរសម្រេចទទួលបានជោគជ័យ។
បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃព្រមទាំងការវិភាគសំណាកផលិតផលនៅមន្ទីរពិសោធន៍ ម្ចាស់ចម្ការ ឬកសិដ្ឋានដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីអនុលោមភាពតាមវិធាន CamGAP ពីអគ្គនាយកដ្ឋានកសិកម្ម អាចប្រើប្រាស់ស្លាកសញ្ញា CamGAP រួមជាមួយស្លាកសញ្ញាប្រព័ន្ធតាមដានប្រភពកសិផល (QR Code) បិទលើផលិតផលរបស់ខ្លួនបាន។
ប្រព័ន្ធ QR Code ដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានកសិកម្មជាប្រព័ន្ធសម្រាប់ធ្វើការតាមដានប្រភពកសិផលដែលទទួលបានការបញ្ជាក់ថា ជាកសិផលរបស់ចម្ការ ឬកសិដ្ឋានដែលបានអនុវត្ត CamGAP។
លោក វេង សាខុន បាន បន្ថែមថា ការប្រើប្រាស់ប្រព័ន្ធ QR Code ទៀតសោតអាចជួយធ្វើឲ្យអ្នកប្រើប្រាស់អាចកំណត់បាននូវផលិតផលដែលទទួលបានការពិនិត្យ និងបញ្ជាក់ត្រឹមត្រូវ ការក្លែងបន្លំរូបសញ្ញាព្រមទាំងផ្តល់នូវសុក្រិតភាព តម្លាភាពនិងបង្កើនភាពជឿជាក់លើផលិផលដែលមានបិទរូបសញ្ញាជាតិ CamGAP។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ម៉្យាងវិញទៀត តាមរយៈប្រព័ន្ធ QR Code នេះអ្នកបរិភោគ អាចដឹងពីប្រភពកសិផលច្បាស់លាស់ កសិករដាំដុះនិងទីតាំងចម្ការជាដើម ហើយកសិផលចេញពីចម្ការឬពីកសិដ្ឋានដែលទទួលបានការចុះបញ្ជីជាចម្ការ ឬកសិដ្ឋានការអនុវត្តតាម CamGAP គឺមានស្លាកសញ្ញា CamGAP និង QR code បិទលើផលិតផលនោះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា « រាល់ការស្កែនលើ QR Code ដែលត្រឹមត្រូវនឹងភ្ជាប់មកប្រព័ន្ធទិន្ន័យរបស់អគ្គនាយកដ្ឋានកសិកម្ម (gap.gdacambodia.org) ហើយ QR Code ដែលត្រឹមត្រូវ គឺមានលេខកូដនិងកាលបរិច្ឆេទសុពលភាព QR Code នោះដែលអាយុកាលសុពលភាពនេះអាចប្រែប្រួលទៅតាមអាយុកាលប្រភេទបន្លែឬផ្លែឈើ។ ដូច្នេះរាល់ការស្កែន QR Codeទាំងឡាយណាដែលត្រឹមត្រូវនឹងបង្ហាញនូវផ្ទាំងព័ត៌មានដូចដែលបានបញ្ជាក់ខាងលើ ប៉ុន្តែរាល់ការស្កែន QR Code ដែលផុតសុពលភាពនឹងមិនបង្ហាញនូវព័ត៌មានទាំងនោះឡើយ តែជំនួសដោយ QR Code មិនត្រឹមត្រូវ ឬ Invalid QR Code»៕
អត្ថបទ៖ សំអឿន
ចុចអាន៖ គម្រោងរថភ្លើងលើអាកាស និងក្រោមដីនៅភ្នំពេញបានបញ្ចប់ការសិក្សាជាស្ថាពរ
ចុចអាន៖ នាយទាហានកម្ពុជា៣រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោ ធា ផ្នែកសន្តិសុខ-ហិរញ្ញវត្ថុ នៅសហព័ន្ធរុស្ស៊ី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?