ព័ត៌មានជាតិ
មន្ត្រីជំនាញអះអាងថា អ្នកជំងឺវីរុសបំប្លែងខ្លួន ត្រូវចំណាយពេលព្យាបាលយូរជាងអ្នកឆ្លងកូវីដ-១៩
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា ការព្យាបាលអ្នកជំងឺកូវីដបំប្លែងថ្មី B.1.617 ដែលមានប្រភពមកពីប្រទេសឥណ្ឌាត្រូវការចំណាយពេលវេលាយូរជាងអ្នកជំងឺឆ្លងវីរុសកូវីដធម្មតា។

លោកវេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឱ្យដឹងនៅរសៀលថ្ងៃទី២០ មិថុនានេះថា
ជាក់ស្តែងអ្នកជំងឺបំប្លែងថ្មី B.1.617 ចំនួន២នាក់នៅបាត់ដំបង បើទោះបីជាបានជាសះស្បើយ បន្ទាប់ពីធ្វើតេស្តអវិជ្ជ
មានចំនួន២ដងរួចហើយក៏ដោយ គ្រូពេទ្យនៅមិនទាន់អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបានទេ ដោយត្រូវទុកពិនិត្យរយៈពេល៧ថ្ងៃដើម្បីធ្វើតេស្តម្តងទៀត បើអវិជ្ជមាននឹងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។
លោកបានបន្តថា ការធ្វើបែបនេះគឺដើម្បីឱ្យប្រាកដប្រជាថាអ្នកជំងឺអស់មេរោគវីរុសបំប្លែងថ្មីនឹងមិនមានលាប់ជំងឺឡើងវិញនៅពេលក្រោយ។ ផ្ទុយពីនេះ ប្រសិនបើអ្នកឆ្លងវីរុសកូវីដ-១៩ មិនមែនបំប្លែងថ្មីពេលតេស្តអវិជ្ជមាន២ដងហើយ គ្រូពេទ្យអាចអនុញ្ញាតឱ្យអ្នកជំងឺវិលត្រឡប់ទៅផ្ទះវិញបាន តែត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃទៀត។

លោក វេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត បានបន្តទៀតថា អ្នកជំងឺបំប្លែងថ្មី B.1.617 ចំនួន២នាក់នេះ ដែលម្នាក់ជាបុរសវ័យ ៤៦ ឆ្នាំសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំខេត្តបាត់ដំបង និងម្នាក់ទៀតជាស្ត្រីវ័យ ៤៣ ឆ្នាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលអ្នកជំងឺទាំងពីរនាក់នេះត្រូវបានក្រសួងសុខាភិបាលប្រកាសរកឃើញឆ្លងជំងឺបំប្លែងថ្មី B.1.617 ថ្មីកាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅជាមួយនឹងអ្នកជំងឺម្នាក់ទៀតនៅខេត្តឧត្តរមានជ័យដែលបានព្យាបាលជាសះស្បើយដូចគ្នាដែរ ។
លោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ស្ត្រីអាយុ ២៧ ឆ្នាំជាពលករធ្វើដំណើរមកពីប្រទេសថៃឆ្លងជំងឺវីរុសបំប្លែងឥព្ឌា បានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី៤ ខែមិថុនា ហើយបានជាសះស្បើយពីជំងឺនេះហើយ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានចំនួន២លើករួចមក។
លោក វេជ្ជបណ្ឌិតបានបន្តថា បើទោះបីជាគាត់ជាសះស្បើយក្តី ក៏ក្រសួងមិនទាន់អនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យដែរដោយតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន២១ថ្ងៃទៀត ។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវីរុសបំប្លែងថ្មី ប្រភេទ B.I.617
ចំនួន៧នាក់បន្ថែមទៀតដែលជាពលករមកពីប្រទេសថៃក្នុងនោះ ខេត្តឧត្តរមានជ័យចំនួន២នាក់ ខេត្តបន្ទាយមានជ័យចំនួន១នាក់ ខេត្តសៀមរាបចំនួន២នាក់ កំពត១នាក់ និងខេត្តកំពង់ចាមចំនួន១នាក់៕
អត្ថបទ៖ សំអឿន
ចុចអាន៖ ឃាត់ខ្លួនមនុស្ស៣នាក់លួចដឹកសាច់ជ្រូកនិងប្រហិតខុសច្បាប់ ស្រាប់តែរកឃ់ើញវិជ្ជមានកូវីដម្នាក់

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច