Connect with us

ព័ត៌មានជាតិ

បងប្អូន​មក​​ខេត្ត​សៀមរាប សូម​ចុះ​ឈ្មោះ​កម្មវិធី​ខាងក្រោមនេះ​ជា​មុន ការពារ​កកស្ទះ​​ខាតពេល​​

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងនៅច្រកព្រំប្រទល់ខេត្តសៀមរាប ដើម្បី​គ្រប់គ្រង​អ្នកដ​ំណើរ​ចេញ​ចូល​ក្នុង​ខេត្ត។

ដើម្បីបង្ករភាពងាយស្រួល និងចំណេញពេលវេលាដល់អ្នកដំណើរដែលមានបំណងធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប រដ្ឋបាលខេត្តចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងក្នុងប្រព័ន្ធចុះឈ្មោះចូលភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដូចខាងក្រោម៖

1.  ចូលទៅក្នុង Web តាម srprovince.com/login
2.  ចុះឈ្មោះតាមរយៈ Facebook ឬ E-mail (Gmail)
3.  បំពេញព័ត៌មានផ្ទាល់ខ្លួន និងកំណត់ត្រាយានយន្ត
-បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ
4.  បង្កើតកំណត់ត្រាឆ្លងកាត់ខេត្ត ដោយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងអ្នករួមដំណើរជាមួយ
-ជ្រើសរើសយកច្រកចូល ខេត្តដែលធ្វើដំណើរមកពី និងខេត្តដែលធ្វើដំណើរទៅកាន់
-បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ
-បំពេញ ភូមិ ឃុំ ស្រុក ដែលធ្វើដំណើរមកពី 
-ជ្រើសរើសខេត្តដែលធ្វើដំណើរទៅកាន់ រួចរើសភូមិ ឃុំ ស្រុក ខេត្ត ដែលធ្វើដំណើរទៅកាន់
-បញ្ចូលក្នុងតារាង និងបន្តបំពេញ អ្នករួមដំណើរក្នុងរថយន្តតែមួយរហូតគ្រប់ចំនួនចុចបញ្ចូលអ្នកដំណើរ រួចរក្សាទុក
5.  ទាញយក QR និងអត្តសញ្ញាណបណ្ណ ទៅបង្ហាញមន្ត្រីព្រំប្រទល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជម្រាបជូនថាជាការល្អប្រសើរ ការបំពេញព័ត៌មាននេះ ត្រូវបំពេញមុនពេលមកដល់គោលដៅព្រំប្រទល់ឬប៉ុស្តិ៍ត្រួតពិនិត្យ។ ក្នុងករណីមិនអាចចុះឈ្មោះតាមប្រព័ន្ធនេះបាន បងប្អូនអាចចូលចុះឈ្មោះជាមួយក្រុមការងារ ដែលនៅរង់ចាំសម្របសម្របសម្រួលចុះឈ្មោះជូន។

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម