ព័ត៌មានជាតិ
ពលករខ្មែរ៩នាក់ ត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួនក្បែរបន្ទាត់ព្រំដែន
ខេត្តបាត់ដំបង៖ ពលករខ្មែរប្រុសស្រីចំនួន០៩នាក់ត្រូវបានកម្លាំងយោធាឈុតខ្មៅ នៃវរការពារព្រំដែនថៃលេខ១២ឃាត់ខ្លួន ខណ:ពលករទាំងនោះលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃ។
ដោយសារប្រទេសថៃ មានការទប់ស្កាត់បទល្មើសឆ្លងដែន និងការការពារ ទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ផងនោះ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងយោធាថៃដែលឈរជើងតាមបន្ទាត់ព្រំដែនបានចុះទប់ស្កាត់ពលករខ្មែរដែលលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ត្រង់ចំណុច ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ មានចំនួន៩នាក់ ក្នុងនោះមាន ស្រី០៣នាក់ និងប្រុស០៦នាក់។
តាមការសារភាពរបស់ពលករទាំងនោះបាននិយាយថា ពួកគេបានធ្វើដំណើរតាមច្រករបៀង ដោយត្រៀមបង់លុយទៅឱ្យមនុស្សម្នាក់ដើម្បីនាំផ្លូវ ដោយក្នុងម្នាក់ៗបង់អស់ ៧,០០០បាត ក្នុងគោលបំណងឱ្យជូនទៅរកការងារធ្វើ ឱ្យដល់ទីកន្លែង ដូចជារោងចក្រធ្វើសាវម៉ាវកំប៉ុង ការងារសំណង់នៅខេត្តប៉ាធុមថានី រោងចក្រកែច្នៃមាន់នៅខេត្តឈុនបុរី និងនៅខេត្តរ៉ាក់យ៉ង ក្នុងប្រទេសថៃ។
បច្ចុប្បន្ន ពលករខ្មែរទាំង០៩នាក់ត្រូវបានបញ្ជូនទៅកាន់អង្គភាពដើម្បីអនុវត្តតាមនីតិវិធីមុននឹងបញ្ជូនឱ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន