ព័ត៌មានជាតិ
អធិការស្រុកបាទីកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ករណីឃាតកម្មលើបុរសម្នាក់នៅឃុំកុមារាជា
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី ប្រាប់ឲ្យថា ករណីឃាតកម្មទៅលើជនរងគ្រោះម្នាក់ នៅចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីយប់ម្សិលមិញនោះ សមត្ថកិច្ចនគរបាលស្រុកបាទី កំពុងខិតខំស្វះស្វែង ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២២និង៤០នាទី មានការភ្ញាក់ផ្អើលករណីឃាតកម្មមួយកើតឡើង នៅចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យ២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា តាមកាប់សម្លាប់ជនរងគ្រោះដល់មុខផ្ទះរហូតដល់ស្លាប់នៅកន្លែង។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ មាំង ខេរៈ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ស្នាមដាច់ជាច្រើនកន្លែង និងដាច់ ក ដៃខាងឆ្វេងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ មុខផ្ទះជនរងគ្រោះតែម្តង ហើយក្រោយពីកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។

ជុំវិញករណីនេះ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទីអះអាងយ៉ាងមុតមាំថា សមត្ថកិច្ចរបស់លោក កំពុងតែប្រឹងប្រែងស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ