ព័ត៌មានជាតិ
អាជ្ញាធរកំពុងតាមដាន បទល្មើសលួចឈូសឆាយដីក្នុងដែនជម្រកសត្វព្រៃជាង ២០ ហិកតា
ដីព្រៃឈើតាមជើងភ្នំក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រមាណជាង ២០ ហិកតា នៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាល ទឹកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានជនល្មើសលួចឈូសឆាយទន្ទ្រានហ៊ុមព័ទ្ធរបងធ្វើជាកម្មសិទ្ធិក្នុងពេលថ្មីៗ នេះ។
ទីតាំងបទល្មើសខាងលើនេះមាន២កន្លែង ដែលក្នុង១កន្លែងៗត្រូវគេឈូសអស់ជាង ១០ ហិកតា សរុបទាំង២កន្លែងប្រមាណជាង ២០ ហិកតា។
លោក ណុប សុភ័ក្ត មន្ត្រីការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២១ នេះថាកាលពី ៣ ថ្ងៃមុនលោកក៏បានចុះទៅចុចនិយាមការលើទីតាំងបទល្មើសខាងលើនេះរួចហើយ និងក៏បានធ្វើរបាយការណ៍ដាក់ជូនទៅលោកអនុប្រធានមន្ទីរទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រួចហើយផងដែរ ដើម្បីមានវិធាការតាមច្បាប់។
លោក ឡេង សំអេត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹក ថ្ងៃទី២០ ខែមិថុនានេះថា បទល្មើសក្នុងដែនខាងលើនេះលោកទទួលបានរបាយការណ៍ពីមន្ត្រីលោករួចហើយ និងក៏បានកំណត់មុខសញ្ញាជនសង្ស័យរួចហើយផងដែរ គឺត្រូវចំណាត់ការតាមនិតិវិធីច្បាប់នៅក្នុងសប្តាហ៍ក្រោយនេះដោយ មិនលើកលែងនោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក សូត្រ សង់ អភិបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កាលណាធ្វើខុសពីដីមានប័ណ្ណគឺខុសច្បាប់ហើយ បើលើដីដែនដែនជម្រកសត្វព្រៃនោះ គឺពិតជាមិនយោគយល់ឡើយ ទាំងជំនាញ និងអាជ្ញាធរត្រូវតែចាត់វិធានការហើយ៕ អត្ថបទ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ