Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងប្រកាសមានអ្នកស្លាប់ដោយជំងឺកូវីដ ម្នាក់ទៀត នៅថ្ងៃទី២១ មិថុនានេះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសករណីស្លាប់​លើស្ត្រី​អាយុ​៥១ឆ្នាំម្នាក់ទៀត ដោយសារជំងឺកូវីដ-១៩។

អាជ្ញាធរខេត្តបានបញ្ជាក់ថា ស្ត្រីជនរងគ្រោះមានឈ្មោះ សន់ សុភាព អាយុ៥១ឆ្នាំ ជាប្រជាពល​រដ្ឋ​រស់​នៅ​ភូមិ​ក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានទទួលមរណភាព​នៅវេលា​ម៉ោង២និង៥០នាទី ទាបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយជំងឺកូវីដ-១៩ ។

អ្នកជំងឺបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះស្ដេច ជាមួយអាការៈសង្ស័យឆ្លងជំងឺ កូវីដ-១៩ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស (Rapid Test) ជាលទ្ធផលវិជ្ជមានកូវីដ-១៩​។ដោយអ្នកជំងឺ​មានស្ថានភាពធ្ងន់ធ្ងរ​ខ្លាំង នៅ​ថ្ងៃទី​១៩ ខែមិថុនា ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​អ្នកជំងឺ​បន្ត​មក​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង ទោះបី​មានការ​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​យ៉ាងណាក៏ដោយ អ្នកជំងឺក៏មានទទួកមរភាពនៅវេលាម៉ោង២និង៥០នាទី ទាបភ្លឺថ្ងៃទ២១ ខែមិថុនា ឆ្នាំ២០២១ ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតធ្ងន់ធ្ងរទាំងសងខាង ដោយជំងឺកូវីដ-១៩៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម