ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនពន្លឿនការសាងសង់ផ្លូវល្បឿនលឿនឲ្យចប់ត្រឹមខែកញ្ញា ឆ្នាំ២០២២
ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានជំរុញឲ្យក្រុមហ៊ុនសាងសង់ផ្លូវបញ្ចប់ការដ្ឋានរបស់ខ្លួន ត្រឹមខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ តាមកិច្ចព្រមព្រៀង គម្រោងសាងសង់ផ្លូវល្បឿនលឿននេះនឹង ប្រើប្រាស់រយៈពេល៤៨ខែ ដូច្នេះត្រូវចប់ក្នុងខែមិនា ឆ្នាំ២០២៣។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា រហូតមកដល់ពេលនេះ គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបានប្រហែល ៥៥%ហើយ លើផ្លូវចម្ងាយ១៨៧ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកា ប្រហែលជា២ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងមានរបងសងខាងផ្លូវ មិនឲ្យសត្វពាហនៈឆ្លងកាត់ផ្លូវ ដូច្នេះ អ្នកដំណើរអាច បើកល្បឿន១០០ គីឡូម៉ែត្រ ក្នុង១ម៉ោងបាន ។
គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់បើកការដ្ឋាន កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩។ ក្រោយពេលសាងសង់រួច លោក ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុន បញ្ចុះតម្លៃទាបបំផុត សម្រាប់ពលរដ្ឋធ្វើដំណើរ តាមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ។

លោកបន្ថែមថា នៅតាមបណ្ដាយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក៏មិនអនុញ្ញាតឲ្យពលរដ្ឋលក់តាមចញ្ចឹមផ្លូវដែរ ដោយត្រូវមានអាហារដ្ឋានយ៉ាងត្រឹមត្រូវ ។ ក្នុងនោះចំនួន៣កន្លែង សម្រាប់ឲ្យអ្នកដំណើរឈប់សម្រាកដោយងាយស្រួលបំផុត។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និង ខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារ ជាទុនវិនិយោគរបស់ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទទឹងតួផ្លូវសរុប នៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ រួមមាន៖ គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ដទទឹង១៥ម៉ែត្រ ចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗ មានទទឹង៣,៧៥ម៉ែត្រ អាចឲ្យយានយន្ត គ្រប់ប្រភេទបើកបរ ក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុង១ម៉ោង៕
អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ