Connect with us

ព័ត៌មានជាតិ

ស្ដ្រី​វិជ្ជមាន​កូវីដ ​២​នាក់​ទៀតហើយ បាន​សម្រាល​កូន​​ដោយ​សុវត្ថិភាព នៅ​មន្ទីរ​ពេទ្យ​ប៉ោយប៉ែត

បានផុស

នៅ

​​ស្ដ្រី​មាន​ផ្ទៃពោះ២​នាក់ ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ បាន​សម្រាក​កូន​នៅ​មន្ទីរ​ពេទ្យ​ប៉ោយប៉ែតដោយ​សុវត្ថិភាព ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូ​ពេទ្យ។

​បើ​តាម​តាម​ការ​អះអាង​របស់​ក្រុមគ្រូពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​២​នាក់ ​ដែល​កំពុង​សម្រាក​ព្យាបាល ​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​១​មាន ឈ្មោះ ព្រំ ឡៃ អាយុ​៣៥ ឆ្នាំ ផ្ទៃពោះ​លើក​ទី២ មុខរបរមេផ្ទះ រស់​ភូមិ ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ជួយ​សម្រាល​បាន​ទារក​ម្នាក់ ភេទប្រុស ទម្ងន់​៣.៣​គីឡូក្រាម​នៅ​វេលា​ម៉ោង ១០​យប់ កាល​ពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ២០២១ ចំណែក​ទី​២​មានឈ្មោះ អ៊ុ​ល ស្រី​ណុ​ច អាយុ​១៨​ឆ្នាំ ផ្ទៃពោះ​កូន​ទី​១ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា ​នៅ​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២១​ បាន​រក​ឃើញ​ស្ត្រី​ឈ្មោះ ​អ៊ុ​ល ស្រី​ណុ​ច វិជ្ជមាន​កូ​វីដ​១៩ បាន​ដឹក​យកម​ក​សម្រាក​នៅ​និង​ធ្វើការ​តាមដាន និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ យ៉ាង​យកចិត្តទុកដាក់​។​ លុះ​នៅ​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២១​ នៅវេលា​ម៉ោង​៩​ព្រឹក ស្ត្រី ខាងលើ បាន​ឈឺពោះ និង សម្រាល​បាន​ទារក ស្រី​១​នាក់ ទម្ងន់​២.៨ គីឡូក្រាម។ ​ស្ត្រី​ទាំង​២​នាក់​ បាន​សម្រាល​តាម​ធម្មជាតិ និង មាន​សុវត្ថិភាព ទាំង​ម្តាយនិង​ទារក ចំណែក​ក្រុម​គ្រូពេទ្យ​បន្ត​ការព្យាបាល​ថែទាំ និង តាមដានសុខភាពជា​បន្តបន្ទាប់ តាម​លក្ខណៈ​បច្ចេកទេស ដោយ​យកចិត្តទុកដាក់។​

គួរ​បញ្ជាក់​ផងដែរ​ថា​ កន្លងមក​ក្រុមគ្រូពេទ្យ​បានធ្វើការ​សម្រាល​ស្ត្រី​ ដែល​មាន​ផ្ទៃពោះ វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៩​នាក់​មក​ហើយ​ សម្រាលកូន​ដោយ​វះកាត់ ចំនួន​១​ករណី ហើយ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត សម្រាល​បាន​ចំនួន ៨ ករណី និង មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី ចំនួន​១ ករណី៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម