Connect with us

ព័ត៌មានជាតិ

ដឹង​ការ​ពិតហើយ! ករណី​ស្ត្រី​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ​ដោះ​យក​ទ្រព្យ​សម្បត្តិ​នៅ​ផ្សារ​ដើម​អំពិល

បានផុស

នៅ

បាត់​ដំបង ៖ ជុំវិញ​ករណី​ថា​ មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​សណ្តំ​ដោះ​យក​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន​នៅ​ផ្សារ​ដើមអំពិល​ស្រុក​សំពៅ​លូន​ពេលនេះ​បែកធ្លាយ​ការពិតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​មាន​ករណីនេះ ​កើ​ត​ឡើង​ភ្លាមៗ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បាន​ធ្វើ​ការ​ផ្សព្វ​ដោយ​ថា ជា​ករណី​ជនសង្ស័យ​ដាក់​ថ្នាំ​សណ្តំ​ដោះ​យក​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ទៅវិញ​។ ដោយ​ការ​ផ្សព្វផ្សាយ​ខុសពី​ការពិត​នេះ​ត្រូវ​បាន​ស្នងការ​ខេត្ត​ថា​ជា​ការ​បង្ហោះ​ព័ត៌មាន​ដែល​ខ្វះ​ហេតុផល​គ្រប់គ្រាន់​ជាហេតុ​នាំ​ឲ្យ​បង្ក​ទៅជា​បាតុភាព​បង្ក​ការ​ការភ័យខ្លាច​និង​បង្កើត​ឲ្យ​មាន​ភាព​អាប់អួរ​ដល់​សង្គម​។

ការ​បែកធ្លាយ​ករណី​ខាងលើ​នេះ​ ខ​ណៈ​ដែល​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ មានការ​ភ្ញាក់​ផ្អើល​មួយ​បន្ទាប់ពី​ស្ត្រី​ម្នាក់​ឈ្មោះ​(​ស​.​ន​)​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ស្រុក​សំពៅ​លូន​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ពី​ករណី​ខាងលើនេះ​ថា មាន​ក្រុម​ជនសង្ស័យ​នាំ​ខ្លួន​ទៅ​ចែក​មាស​ចែក​ប្រាក់​ដែល​ជនសង្ស័យ​អះអាង​ថា ពួក​គេ​រើ​សបាន​។

ដោយសារ​តែ​ការ​ឆោតល្ងង់​និង​ជឿជាក់​នៅ​ទីបំផុត​ ខ្លួន​(​ស្ត្រី​រងគ្រោះ​)​បាន​ចាញ់បោក​ក្រុម​ជនសង្ស័យ​ដោយ​ទទួល​បាន​(​សំណ​សុទ្ធ​)​មួយ​កូន​ថង់​ប៉ុណ្ណោះ​។​ ដែល​ការ​ណាត់​ចែក​នេះ​នៅ​ចំណុច​ផ្សារ​ដើ​ម​អំពិល​ក្នុង​មូលដ្ឋាន​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។ ដោយ​ស្ត្រី​រងគ្រោះ​អះអាង​ថា មិនមែន​ជា​ ករណី​ដាក់​ថ្នាំ​សណ្តំ​ដូច​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​នោះ​ទេ​។

ពាក់ព័ន្ធ​ករណីនេះ​ ឲ្យ​កាន់​តែ​ច្បាស់​លាស់ ​លោក​ពេជ្រ សា​រ៉ែ​ន​ អធិការនគរបាល​ស្រុក​សំពៅ​លូន​ក៏បាន​ដឹកនាំ​ធ្វើ​ការស្រាវជ្រាវ​លើ​ករណីនេះ​ទើប​សមត្ថកិច្ច​បាន​អះអាងថា តាម​ការពិតជា​រឿង​ក្រុម​ជនសង្ស័យ​ដើ​រ​តួ​ជា​អ្នក​រើស​បាន​កាបូប​មាសប្រាក់​ហើ​យ​បាន​ឲ្យ​ជនរងគ្រោះ​ឃើ​ញ​រួច​ឈាន​ទៅ​ដល់​ការកំណត់​បែងចែក​គ្នា​នៅ​ទី​កំបាំង​ពី​បក្ស​ពួកគេ​ដែល​ដើរ​តួ​ជា​ម្ចាស់​កាបូប​ប្រាក់​នោះ​។

ជា​លទ្ធផល​ចំណែក​របស់​ជនរងគ្រោះ​ គឺជា​គ្រាប់​(​សំណ​សុទ្ធ​) ​ដែល​គេ​ច្រក​ក្នុង​ថង់​ក្រណាត់​ពណ៌​ក្រហម​បន្លំ​ថា​ ជា​គ្រឿង​ខ្សែក​។​ ហើយ​ចំណែក​ក្រុម​ជនសង្ស័យ​គឺ​បាន​ទទួល​របស់​ពិត​ពី​ស្ត្រី​រងគ្រោះ​មានដូចជា ខ្សែក​,​ខ្សែដៃ​,​ចិញ្ចៀន​,​កងដៃ​,​ប្រាក់​បាត​ ប្រាក់រៀល​និង​ទូរ​សព្ទ​ដៃ​ផង​សរុប​ប្រមាណ​៨,១០០,០០០​រៀល​(​ប្រាំបី​លាន​និង​មួយ​សែន​រៀល​)​រួច​គេចខ្លួន​ដោយ​សុ​វត្ថិភាព​។

លោក​អធិការ​ថា បើ​ទោះជា​យ៉ាងនេះ​ក្តី​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ខាង​លើ​មាន​ភិនភាគ​អាច​កត់សម្គាល់​បាន​ខ្លះ​ហើ​យ​ដែល​បញ្ហា​នេះ​សមត្ថកិច្ច​លោក​នឹង​ចាត់វិធានការ​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​បន្ត​ដើម្បី​ចាប់​ជន​ឆបោក​ទាំង​នោះ​មក​ផ្តន្ទាទោស​តាមច្បាប់​៕
ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម