ព័ត៌មានជាតិ
ថ្ងៃនេះនាយទាហានកម្ពុជា១៨រូប បានបញ្ចប់អនុបណ្ឌិតយោធា ជំនាញផ្សេងគ្នាពី៣ទីក្រុង នៃសហព័ន្ធរុស្ស៊ី
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ នាយទាហានកម្ពុជា១៨រូប បានបញ្ចប់អនុបណ្ឌិតយោធា ជំនាញផ្សេងគ្នាពី៣ទីក្រុង នៃសហព័ន្ធរុស្ស៊ី។ នេះបើតាមការឱ្យដឹងពីសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី។
ក្នុងនោះ នាយទាហានកម្ពុជា ចំនួន០៩រូប បានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញនាវាចរណ៍ ឧតុនិយម និងគ្រប់គ្រងប្រព័ន្ធនាវា ដោយជោគជ័យពីវិទ្យាស្ថានយោធាកងទ័ពជើងទឹក នៃមជ្ឈមណ្ឌលសិក្សាវិទ្យាសាស្រ្តយោធាកងទ័ពជើងទឹក ទីក្រុងSaint Petersburg សហព័ន្ធរុស្ស៊ី។

នាយទាហានកម្ពុជាទាំង០៩រូប រួមមាន៖ ១- អនុនាវីទោ វ៉ុក លាក់ ២- អនុនាវីទោ បូ ប៊យ ៣- អនុនាវីទោ ចយ វិជ័យ ៤- អនុនាវីទោ អ៊ូ ហ៊ុយ ៥- អនុនាវីទោ ថន រិទ្ធត្យា ៦- អនុនាវីទោ វណ្ណ សុភ័ត្រា ៧- អនុនាវីទោ នាង មុនីសុភ័ត្រា ៨- អនុនាវីទោ ទេព ឌន និង៩- អនុនាវីទោ វុធ វង្សឧត្ដម។

ជាមួយគ្នានេះ នាយទាហានកម្ពុជាចំនួន០២រូបផ្សេងទៀតបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យពីសាលាបញ្ជាការយោធាជាន់ខ្ពស់កងទ័ពឆ័ត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី។នាយទាហានកម្ពុជាទាំង២រូប រួមមានទី១ អនុសេនីយ៍ទោ ច័ន្ទ សុវណ្ណតារា និងទី២ អនុសេនីយ៍ទោ ម៉ន តុលា។

សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះ នាយទាហានកម្ពុជា ចំនួន០៧រូបផ្សេងទៀត ដែលបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីទីក្រុង Smolensk សហព័ន្ធរុស្ស៊ី។

នាយទាហានកម្ពុជាទាំង៧រូប រួមមាន៖ ១- អនុសេនីយ៍ទោ សុវត្ថិ ដាវីត ២- អនុសេនីយ៍ទោ ច័ន្ទ ពិសិដ្ឋ៣- អនុសេនីយ៍ទោ ប្រុក ធូឆវ័ន្ត៤- អនុសេនីយ៍ទោ អ៊ុក សុវណ្ណារ៉ា៥- អនុសេនីយ៍ទោ លុយ វ៉ាវី ៦- អនុសេនីយ៍ទោ អួង ធៀង ៧- អនុសេនីយ៍ទោ អែម ឌី។
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានជូនពរនាយទាហានទាំងអស់មានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងបន្តទទួលបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចការងារនាថ្ងៃអនាគត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី