Connect with us

ព័ត៌មានជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ​ឡោះ​ បន្ត​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​៤០​គ្រួសារ​

បានផុស

នៅ

បន្ទាយមានជ័យ ៖ នេះ​ជា​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ សិទ្ធិ ​ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​បន្ត​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​៤០​គ្រួសារ​នៅ​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២០ អំណោយ​ជា​ស្បៀងអាហារ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ ខេត្តបន្ទាយមានជ័យ និង​លោកជំទាវ តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ចែក​អំណោយ​នោះ​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ ឡោះ បាន​មានប្រសាសន៍ថា​ ដើម្បី​សម្រាល​នូវ​ទុក្ខ​លំបាក​របស់​ពុក​ម៉ែ​បងប្អូន ដែល ជីវភាព​ក្រីក្រ​និង​រងគ្រោះ​ដោយសារ​ទឹកជំនន់​នាពេល​កន្លង​មក​នេះ​លោក​ឧបនាយក រដ្ឋមន្ត្រី​កែ គឹមយ៉ាន និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ឧបត្ថម្ភ​អំណោយ​ជា​ស្បៀងអាហារ ដែល​ផ្តល់​តាមរយៈ​លោក​ជូន​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ទាំង​៤០​គ្រួសារ​នៅ​ភូមិ​ចក់​ពួកនេះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ ២៥​គីឡូក្រាម ទឹកត្រី​១​យួរ ​ទឹកស៊ីអ៊ីវ​១​យួរ បី​ចេង ១​ថង់​តូច ទឹក​សុទ្ធ ២​យួរ ថវិការ ២​ម៉ឺន​រៀល។

ក្នុង​នោះ​ដែរ លោក​សិទ្ធិ ឡោះ​ បាន​និយាយ​បន្ត​ថា ​បើ​ទោះ​បី​ជា​អំណោយ​ទាំងនេះ​មាន​ចំនួន​តិចតួច​មិន​តាម​តម្រូវការ​របស់​ពុក​ម៉ែ​បងប្អូន​ក៏​ពិតមែន ប៉ុន្តែ​វា​អាចជួយ​សម្រាល​ទុក្ខ​លំបាក ផ្នែក​ជីវភាព​របស់​ពុក​ម៉ែ​បងប្អូន​បាន​មួយ​គ្រា​ផង​ដែរ។ ជាមួយគ្នា​នោះ​ ដើម្បី​បង្កើន​នូវ​ជីវភាព​កាន់តែ​ប្រសើរឡើង​នោះ សូម​ឲ្យ​ពុក​ម៉ែ​បងប្អូន​នា​ពេល​ទឹក​ស្រក​ចុះ​នោះ ត្រូវ​បង្កើន​ការ​ដាំដុះ​ដំណាំ​បង្ការ​ផ្សេង​និង​ចិញ្ចឹម សត្វ ក្នុងនោះ​ផង​ដែរ គឺ​សូម​ឲ្យ​ពុក​ម៉ែ​បងប្អូន​នៅក្នុង​សហគមន៍ ត្រូវ​មាន​អនាម័យ​ខ្ពស់ និង​បន្ត​អនុវត្តតាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​ឆ្លង​រាលដាល​ចូល​ដល់​ក្នុង​សហគមន៍ ដោយ​ពាក់​ម៉ាស់​ជាប្រចាំ​ពេល​ធ្វើ​ដំណើរ និង​ត្រូវ​សម្អាត​ដៃ​ដោយ​លាង​នឹង​ទឹកសាប៊ូ​ឬ​ជែ​ល និង​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា១ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម