Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃវ័យក្មេងមួយអង្គនៅខេត្តព្រៃវែងសុគតដោយជំងឺកូវីដ-១៩

បានផុស

នៅ

ព្រះតេជគុណ គន់ គីមហ៊ាង គង់នៅវត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានសុគតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះក្នុងជន្មាយុ២៣ព្រះវស្សា ដោយសារជំងឺកូវីដ-១៩ នេះបើ​តាម​ហ្វេសប៊ុកផេកផ្លូវការរបស់ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង​បង្ហោះ​មុននេះ។

មុនពេល​សុគត់​ព្រះសង្ឃ គន់ គីមហ៊ាង បានចូលពីនិត្យជំងឺនៅមន្ទីរពេទ្យបង្អែកមេសាង ជាមួយ​អាការៈ​ហត់ ដង្ហក់ខ្លាំង និងរវើរវាយ និងបាត់បង់ស្មារតីរយៈពេល៣ថ្ងៃមកហើយ ។ ក្រុមគ្រូពេទ្យបាន​យក​សំណាកធ្វើតេស្ដរហ័ស(Rapid Test) ​លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានដាក់​ឲ្យសម្រាកព្យាបាល​នៅមន្ទីរពេទ្យបង្អែក មេសាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ នៅថ្ងៃទី១៩ ខែមិថុនា ក្រុមគ្រួពេទ្យបានបញ្ជូនអ្នកជំងឺ​មកព្យា​បាល​បន្តនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ នៅថ្ងៃទី២១ ខែមិថុនា​ ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អ្នកជំងឺក៏បានសុគតនៅវេលាម៉ោង៨និង០០នាទីព្រឹក ដោយ​សារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយជំងឺកូវីដ-១៩ ។

សូមបញ្ចាក់ថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានករណីអ្នកជំងឺកូវីដ-១៩ ចំនួន​២​អង្គ\នាក់ហើយបានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ ដោយករណីទី១ កើតឡើងលើស្ត្រីវ័យ៥១ឆ្នាំ ឈ្មោះ សន់ សុភាព រស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ដែលបានទទួលមរណភាព​ដោយជំងឺកូវីដ នៅវេលាម៉ោង២និង៥០នាទី ទាបភ្លឺ ថ្ងៃទី២១ ខែមិថុនា​ នេះ៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២០ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម