Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​​ជាង១​គីឡូក្រាម ​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់​

បានផុស

នៅ

កណ្តាល ៖ កម្លាំង​ជំនាញ (​ក​៤) របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​ខេត្តកណ្តាល ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់។

សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បញ្ជា លោក នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង លោក នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ លោក ឧត្ដម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលា​ម៉ោង​ប្រហែល​១៧ និង​៣០​នាទី កម្លាំង​ជំនាញ (​ក​៤) របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​នាយករង លោក ឃឹ​ង សារ៉ាត់ សហការ​ជាមួយ​កម្លាំង​ជំនាញ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដោយមាន​ការ​សម្របសម្រួល​ពី លោក លា ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​បើក​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់ នៅ​ចំណុច​តាម បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ឃាត់ខ្លួន​ជនសង្ស័យម្នាក់។

ជនសង្ស័យ ឈ្មោះ ម៉ៅ ធី​ម ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង​ផ្សារដែក បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រះស្រង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ វត្ថុតាង​ចាប់យក​បាន ថ្នាំញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ១១៦២.០២​ក្រាម៕
ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម