Connect with us

ព័ត៌មានជាតិ

សំណើ​សុំ​បើក​សាលារៀន​ឡើងវិញ​បាន​ ឬ​ មិនបាន​នឹង​ដឹង​នៅ​ថ្ងៃទី​២៣​មិថុនា​ខាងមុខ

បានផុស

នៅ

​ភ្នំពេញ ​៖ លោក បណ្ឌិត សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​ប្រធាន​ក្រុមការងារ​ផ្នែក​អប់រំ​នៃ​រដ្ឋាភិបាល​សម្រាប់​ធ្វើ​ដៃគូ​កិច្ចពិភាក្សា​ជាមួយ​វិស័យ​ឯកជន​នឹង​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ ជាមួយ លោក​បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមការងារ ដ​(១១) វិស័យ​អប់រំ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​នៅ​រសៀល ថ្ងៃ​២៣ មិថុនា ២០២១ តាម​ប្រព័ន្ធ​Zoom​។

បើ​តាម លោក​បណ្ឌិត ហេង វ៉ាន់ដា បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​២១​មិថុនា​នេះ​ថា កិច្ចប្រជុំ​នេះ​នឹងធ្វើ​ការពិភាក្សាគ្នា​រក​ដំណោះស្រាយ​ដែល​ក្រុមការងារ ដ​(១១) វិស័យ​អប់រំ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​បានស្នើ​ទៅ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​កាលពី​សប្តាហ៍​មុន ចំនួន​៧​ចំណុច​ក្នុងនោះ​ស្នើសុំ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត ហេង វ៉ាន់ដា បាន​បញ្ជាក់ថា សំណើរ​៧​ចំណុច​ដែល​ឱ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជួយ​ដោះស្រាយ រួមមាន​ទី​១. សំណើសុំ​បើក​សាលារៀន​ឡើងវិញ​ដោយ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ថ្នាក់ k-12 រៀន​ជា​លក្ខណៈ online plus ដូចគ្នា​ដែលមាន​ការទទួលខុសត្រូវ​របស់​សាលា​នីមួយៗ​ជាមួយនឹង​គោរព​តាម​គោលការណ៍ ស្តង់ដា​វិធានការ​អនាម័យ​របស់​ក្រសួង អប់រំ​យុវជន​និង​កីឡា​និង​ស្នើ​កំណត់​ថ្ងៃ​ប្រឡង​បាក់​ឌុប​។​

ទី​២. សំណើ​សុំ​បិទ​ត្រឹម​ទីតាំង​ដែល​កើតមាន​ជំងឺ​កូ​វីដ​១៩ ឬ​ទីតាំង​ដែល​សង្ស័យ​ដែល​កើតមាន​ជំងឺ​កូ​វីដ​១៩ ចំពោះតែ​ថ្នាក់​ឬ​ទីតាំង​ជាក់លាក់​ណាមួយ​ដែល​មាន​កើត​ជំងឺ​កូ​វីដ​១៩​ឬ​ដែល​សង្ស័យ​កើត​ជំងឺ​កូ​វីដ​១៩ ជាជាង​ការ​បិទ​សាលា​ទាំងមូល​តែម្ដង​។​

ទី​៣.​សំណើសុំ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ​ចំពោះ​សិស្ស​និស្សិត​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​ជាពិសេស​ចំពោះ​សិស្ស​និស្សិត​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​នៅតាម​បណ្ដាល​ខេត្ត​នានា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ដែល​ការចាក់​វ៉ាក់សាំង​នោះ​អាចធ្វើ​បាន​នៅតាម​ទីតាំង​សាលា​ផ្ទាល់​តែម្ដង​។​

​ទី​៤. សំណើសុំ​ធនាគារជាតិ​នៃ​កម្ពុជា​បន្ថយ​អត្រា​ការប្រាក់​ពិសេស​ស្នើសុំ​បន្ថយ​អត្រា​ការប្រាក់​កាតព្វកិច្ច​ចំពោះ​ធនាគារឯកជន​ដើម្បី​ឲ្យ​ធនាគារឯកជន​មានលទ្ធភាព​បន្ថយ​អត្រា​ការប្រាក់​មកដល់​គ្រឹះស្ថាន​អប់រំ​ឯកជន​និង​ស្នើសុំ​ពន្យារពេល​នៃ​ការ​សង​ត្រឡប់​វិញ​។​

ទី​៥. សំណើសុំ​ផ្អាក​ការបង់ថ្លៃ​សេវា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស និង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដែល​ផ្ដល់​ដោយ​បស​ស​ជាធម្មតា​។

ទី​៦.​សំណើសុំ​បង្កើត​ល្បឿន​អ៊ីនធឺណិត​សម្រាប់​វិស័យ​អប់រំ​ដោយ​ស្នើសុំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បង្កើន​ល្បឿន អ៊ិន​ធើ​ណេ​ត​ឱ្យបាន​លឿន​សម្រាប់​វិស័យ​អប់រំ​ដើម្បី​ឆ្លើយតប​ឱ្យបាន​ល្អប្រសើរ​ចំពោះ​ការប្រើប្រាស់​ក្នុង​ការ​រៀន​តាម​អន​ឡាញ​របស់​សិស្ស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩​និង​ទី​៧. សំណើសុំ​ព្យួរ​ការ​បង់ពន្ធ​កាត់​ទុក​លើ​ប្រាក់បៀវត្ស​បុគ្គលិក​អប់រំ​ផ្នែក​ឯក​ឯកជន​បើ​អាច​បន្ធូរបន្ថយ​ត្រឹម​រយៈពេល ៦​ខែ​។​

​គួរ​បញ្ជាក់​ថា ​ក្រុមការងារ​ផ្នែក​អប់រំ​នៃ​រដ្ឋាភិបាល​មាន​សមាជិក ចំនួន​៤​រូប​និង​ក្រុមការងារ ដ​(១១) វិស័យ​អប់រំ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​មាន​សមាសភាព​ចំនួន​១៣​រូប​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២០ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម