ព័ត៌មានជាតិ
ឃាត់ខ្លួន៥នាក់ គេចខ្លួនបានម្នាក់ ករណីជួញដូរ និងរក្សាទុកសារធាតុញៀន
កណ្តាល៖ ជនសង្ស័យ៥នាក់ ក្នុងចំណោមបក្សពួក៦នាក់ ត្រូវនគរបាលខេត្តកណ្តាលឃាត់ខ្លួន ករណីជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ហេតុការណ៍កើតឡើង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី នៅចំណុច ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យទាំង៥នាក់ដែលត្រូវសមត្ថកិច្ចនគរបាលខេត្តកណ្តាលឃាត់ខ្លួនក្នុងករណីខាងលើរួមមាន៖
១.ឈ្មោះ សុខ សូ ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
២. ឈ្មោះ សោម ស័ក ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៣.ឈ្មោះ ទុយ រតនា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិរទាំង ត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៤.ឈ្មោះ អាង រចការ ភេទប្រុស ១៧ឆ្នាំ
៥.ឈ្មោះ ចាយ សុីតូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយឡែកជនសង្ស័យឈ្មោះ ឡុង ស្រីមុំ ភេទស្រី កំពុងរត់គេចខ្លួន។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១០កញ្ចប់ (មធ្យម ០៥កញ្ចប់ តូច០៥កញ្ចប់) ជញ្ជីងថ្លឹងចំនួន០១ ទូរស័ព្ទចំនួន០២គ្រឿង ថង់ក្រណាតចំនួន០១ កន្ត្រៃចំនួន០១ ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់វិចខ្ចប់គ្រឿងញៀនមួយចំនួន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៥នាក់បានឆ្លើយសារភាពថា ថ្នាំញៀន (ម៉ាទឹកកក) ខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕
រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់