ព័ត៌មានជាតិ
សាក្សីម្នាក់ឃើញស្រ្តីសតិមិនគ្រប់ដើរតាមផ្លូវពីព្រឹក ម៉ោងជាង ១២ អ្នកភូមិផ្អើលឆោឡោមានមនុស្សស្លាប់
ខេត្តបន្ទាយមានជ័យ៖ រថយន្តមួយគ្រឿងបានបើកមកកិនស្រ្តីវិកលចរិកម្នាក់ស្លាប់ក្នុងថ្លុកឈាមនៅក្នុងគម្ពោធព្រៃក្បែរផ្លូវជាតិ ហើយរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។
សពស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ វេលាម៉ោង១២ព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ នៅក្រោមដើមចាន់គិរី មានដើមកន្ទ្រង់ចំណុចគោកដូនអូក នៅខាងលិចភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាអាយុប្រហែលជាង២០ឆ្នាំ មានកំពស់១,៤០ម៉ែត្រ ពាក់អាវពីរជាន់ អាវយឺតក្នុងដៃខ្លីពណ៌ផ្កាឈូក អាវយឺតខាងក្រៅដៃវែងពណ៌ខ្មៅ ស្លៀកខោក្រណាត់ជើងវែងមានផ្កាពណ៌ក្រហម ស លឿង ស្លៀកសារ៉ុងពីលើខោជាមនុស្សវិលចរិក។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/news-top-1024x694.jpg)
លោកអធិការបានរៀបរាប់ទៀតថា បើតាមការបំភ្លឺពីឈ្មោះឆោម សុគាន់ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ បានប្រាប់សមត្ថកិច្ចថា គាត់បានឃ្វាលគោនៅវាលខាងលិចគោកដូនអូក ប្រហែល១៥០ម៉ែត្រ នៅខាងលិចភូមិឈ្នួរ លុះដល់ម៉ោងប្រហែល១០ព្រឹក ពេលកំពុងអង្គុយខាងជើងផ្លូវជាតិលេខ៦ ចំងាយប្រហែល២៥ម៉ែត្របានឃើញមនុស្សស្រីមិនស្គាល់ម្នាក់ ដើរលើផ្លូវជាតិលេខ៦ពីលិចមកកើត ពេលនោះមិនបានចាប់អារម្មណ៍ទេមានការសង្ស័យថាជាមនុស្សវិកលចរឹក។
លុះនៅវេលាម៉ោងជាង២រសៀល ឮថាមានមនុស្សស្លាប់ នៅចំនុចគោកដូនអូក ក្រោមដើមចាន់គិរី ដល់ពេលមកមើលទើបដឹងថាជាស្ត្រីដែលគាត់ឃើញពីព្រឹកមិញ។
លោកអធិការបានបញ្ជាក់ទៀតថា ឆ្លងតាមការពិនិត្យ ស្ថានភាពសាកសពក្បាលមានរបួសបែក។ តាមការសន្និដ្ឋាន ជនរងគ្រោះ អាចជាមនុស្សមានសតិមិនប្រក្រតី ពេលដើរមកដល់ចំណុចកើតហេតុ បានដេកនៅក្រោមដើមចាន់គិរី ដែលមានដើមកន្ទ្រង់ច្រើន ហើយមានរថយន្តមិនស្គាល់អត្តសញ្ញាញបើកមកកិនចំក្បាល បណ្តាលឲ្យស្លាប់នឹងកន្លែងតែម្តង រថយន្តទៅបាត់តែម្តង។
សពដោយមិនស្គាល់សាច់ញាតិ បានប្រគល់ឲ្យលោកមេភូមិ មេឃុំចាត់ចែងបូជានិងរក្សាទុកធាតុនៅនឹងវត្តឈ្នួរមានជ័យក្រែងមានសាច់ញាតិមករក៕
អត្ថបទ៖ វ៉ាន ណាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត