ព័ត៌មានជាតិ
រដ្ឋាភិបាលចាប់ផ្តើមបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ ជំហានទី១
រាជរដ្ឋាភិបាលបានចាប់ផ្តើមបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើងនិងកាបូបស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្ដាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុជំហានទី១ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។
លោក បណ្ឌិត អ៉ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅក្នុងសេចក្តីជួនដំណឹងថា កម្មករនិយោជិត ដែលត្រូវទទួលបានការឧបត្ថម្ភជំហានទី១នេះមានចំនួន ២៧៥៧៤៧នាក់ នៅរោងចក្រចំនួន៥១៣ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើងនិងកាបូប ដែលស្ថិតនៅក្នុងតំបន់បិទទុកជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅខេត្តកណ្ដាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយកម្មករម្នាក់ៗនឹងទទួលបានថវិកាចំនួន១៦ម៉ឺនរៀលតែមួយដងគត់។

លោក រដ្ឋមន្ត្រី បានបន្តថា ធនាគារឯកទេសវីងនិងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភចំនួន១៦ម៉ឺនរៀលនេះ ស្របតាមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទទុករបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រនេះពេលកន្លងមក។ លោក រដ្ឋមន្ត្រីបានបន្តទៀតថា ធនាគារឯកទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរដ្ឋាភិបាលវិញបើសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង។


លោក រដ្ឋមន្ត្រី បានបន្ថែមទៀតថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទ ដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតហើយការបើកប្រាក់នេះ មិនតម្រូវឲ្យបងប្អូនបង់ថ្លៃសេវាពេលប្រាក់ឧបត្ថម្ភនេះឡើយ។ លោក រដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងករណីបងប្អូនកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រចំនួន៥១៣ នេះមិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីងទេសូមទំនាក់ទំនងតាមរយៈតេឡេក្រាម ឬលេខទូរស័ព្ទ១២៩៧៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ និងស្លាប់១នាក់

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប